គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យកូនអាយុ៧ឆ្នាំស្លាប់និងម្តាយរបួសធ្ងន់

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យកូនអាយុ៧ឆ្នាំស្លាប់និងម្តាយរបួសធ្ងន់ កើតឡើងនា ថ្ងៃសៅរ៍ទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩ និង ២០នាទី នៅលើផ្លូវលេខ៥៣ ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រ លេខ៥៥-៥៦ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាក HYUNDAI ស្លាកលេខ កំពង់ស្ពឺ3A-8844 និង ម៉ូតូម៉ាកSCOPY ស្លាកលេខ1DE-6503 បើកបរក្នុងដំណើរស្របទិសគ្នា ,លុះបើកមកដល់ចំណុចខាងលើរថយន្ត ក៏បានរេចង្កូតបុកម៉ូតូពីក្រោយបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ២នាក់រួមមាន ១-អ្នកបើកបរម៉ូតូ ឈ្មោះ ម៉ៅ សូយ ភេទស្រី អាយុ ៣០ឆ្នាំ របួសធ្ងន់និង ២-ឈ្មោះ ផល វណ្ណលៀង ភេទប្រុស អាយុ ៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាកូនរបស់ឈ្មោះ ម៉ៅ សូយ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ឃឿន ឃុយ ភេទប្រុស អាយុ២៤ឆ្នាំ បានឃាត់ខ្លួននៅកន្លែងកើតហេតុ។

ក្រោយពីកម្លាំងប៉ូលិសជំនាញធ្វើការវាស់វែងរួចអ្នកបើកបររថយន្តត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានប៉ូលិសខេត្ត ដើម្បីបន្តនីតិវិធី។ ចំពោះម៉ូតូ និង រថយន្តយកមករក្សានៅអធិការដ្ឋានស្រុកទឹកផុស៕

-->
adverise with khmeread