ឃាត់មេខ្យល់ម្នាក់និងស្ទាក់ឃាត់ពលករ៥៧នាក់ប្រុសឆ្លងចូលថៃដោយខុសច្បាប់

បាត់ដំបង ៖​ មេខ្យល់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងពលករ៥៧នាក់ត្រូវបានស្ទាក់ឃាត់ ខណៈកំពុងឆ្លងចុឡទឹកដីថៃដោយខុសច្បាប់ នាវេលាម៉ោង០៧ ថ្ងៃសៅរ៍ ទី ១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចនិយាយថា លោកវរសេនីយ៍ឯក​ ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ និងលោកវរសេនីយ៍ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងចម្រុះ រួមជាមួយកម្លាំងយោធា សហការជាមួយទាហានឈុតខ្មៅថៃកងពលលេខ៥២៣ ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនដោយមិនស្របច្បាប់ ចូលក្នុងទឹកដីថៃមួយករណី នៅចំណុចចន្លោះបង្គោលសីមាលេខ៥៣និង៥៤ ភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ដោយឃាត់ខ្លួនពលករ៥៧នាក់ (ស្រី២៣នាក់) ក្មេង០៥នាក់ (ក្មេងស្រី០២នាក់)។

ក្រោយពីសួរនាំបានកំណត់មុខសញ្ញាសង្ស័យមេខ្យល់ម្នាក់ ក្នុងចំណោមពលករចំនួន៥៧នាក់ គឺឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បន្ទាប់ពីបានធ្វើកំណត់ហេតុ ហើយប្រគល់ទៅឱ្យកម្លាំងអធិការដ្ឋានប៉ូលិសស្រុកកំរៀង អនុវត្តតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread