ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀននៅស្រុកព្រៃនប់

ព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលិសខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ទី១៥ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១រសៀលកម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកព្រៃនប់ សហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបឹងតាព្រហ្ម បានចុះបង្ក្រាបករណីគ្រឿងញៀនដោយ ជនសង្ស័យម្នាក់។

ប៉ូលិសបាននិយាយកាលពីថ្ងៃទី​១៦ខែ​តុលា​ ឆ្នាំ២០២១ថា​ ជនសង្ស័យឈ្មោះ យូ រី ហៅដូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​៦កញ្ចប់តូច​និងទូរសព្ទ​ដៃ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងខាងលើត្រូវបានប៉ូលិសជំនាញបញ្ជូនមក​ អធិការដ្ឋានប៉ូលិសស្រុកព្រៃនប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread