រថយន្តដឹកទំនិញធំខូចលើស្ពានព្រែកតាមាក់, បុរសម្នាក់បើកម៉ូតូបុកពីក្រោយស្លាប់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្ត និង ម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់ កើតឡើងនាថ្ងៃសៅរ៍ ទី១៦ តុលា ឆ្នាំ២០២១ វេលាម៉ោង៩យប់ នៅចំណុចលើស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយម៉ូតូម៉ាក Hyundai ពណ៌ស ប្រភេទដឹកទំនិញធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-3190 បើកបរដោយឈ្មោះបុរសម្នាក់​មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរខូចឈប់ចតលើស្ពាន។

លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានមួយម៉ូតូ០១គ្រឿងបុកម៉ាក HONDA ស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-0977 បើកបរដោយឈ្មោះ ចាន់ថន តារា ភេទប្រុស អាយុ​២០ឆ្នាំ​ នៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបើកបរទិសដៅពីលិចទៅកើតបណ្តាលឱ្យស្លាប់កន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរួចកម្លាំងប៉ូលិសជំនាញបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ បានចុះមកដល់កន្លែងកើតហេតុវាស់វែងដកហូតសម្ភារៈទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំពោះសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

នៅវេលាម៉ោងកើតហេតុខាងលើមានអ្នកបើកបររថយន្តខាងលើពេលបើកបរមកដល់ចំណុចកើតហេតុបានខូចលើស្ពានដោយមិនបានដាក់ភ្លើងសញ្ញា បណ្តាលឱ្យម៉ូតូមួយគ្រឿងខាងលើបើកបរក្នុងទិសដៅបស្របគ្នាបណ្ដាលឱ្យអ្នកបើកបរបុកគូទស្លាប់កន្លែងកើតហេតុតែម្តង។ មូលហេតុអ្នកបើកបររថយន្ត ខាងលើធ្វេសប្រហេស និង ខ្វះការប្រុងប្រយ័ត្ន៕

-->
adverise with khmeread