ប្រជាជនថៃភាគច្រើនជំទាស់នឹងការបើកប្រទេសឡើងវិញ​ព្រោះខ្លាចភ្ញៀវទេសចរនាំកូវីដថ្មីៗចូលស្រុក

ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថាប្រជាជនថៃភាគច្រើនប្រឆាំងនឹងការបើកប្រទេសឡើងវិញព្រោះពួកគេខ្លាចភ្ញៀវទេសចរនឹងនាំមេរោគកូរ៉ូណាថ្មីៗហើយថាអ្នកស្រុកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩បានគ្រប់គ្នានៅឡើយទេ។

ការស្ទង់មតិដោយសាកលវិទ្យាល័យ Suan Dusit Rajabhat បានសួរអ្នកឆ្លើយសំណួរចំនួន ១.៣៩២ នាក់ពីអ្វីដែលពួកគេគិតអំពីផែនការរបស់នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាដើម្បីបើកប្រទេសចំពោះភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។

អ្នកឆ្លើយតបភាគច្រើន (៥៩,៨៦ ភាគរយ) បានបដិសេធផែនការនេះ ខណៈ ៦០,១០ ភាគរយនិយាយថាវាមិនមែនជាពេលវេលាស័ក្តិសមដើម្បីបើកប្រទេសឡើងវិញទេ។

អ្នកឆ្លើយតបក៏និយាយដែរថាប្រទេសថៃគួរតែបើកទ្វារទទួលជនបរទេសលុះត្រាតែប្រជាជនជាង ៧០ ភាគរយបានចាក់វ៉ាក់សាំង មេរោគកូរ៉ូណាត្រូវបានគ្រប់គ្រង និង មណ្ឌលសុខភាពសាធារណៈត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មីៗ។

ខណៈប្រជាជនក្រុងបាងកកបានចាក់វ៉ាក់សាំងយ៉ាងពេញលេញជាង ៦៥ ភាគរយ ប្រជាជនទូទាំងប្រទេសចាក់ពីរដូសបានតែប្រហែល ៣៥ ភាគរយប៉ុណ្ណោះ។

ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថាម្ចាស់អាជីវកម្មនិងនិយោជិតភាគច្រើនចង់ឱ្យប្រទេសបើកដំណើរការឡើងវិញ ទោះបីជាពួកគេមានការព្រួយបារម្ភអំពីការឆ្លងកូវីដក៏ដោយ៕ ប្រភព ៖ Straitstimes

-->
adverise with khmeread