ទ្រព្យសម្បតិរបស់ Elon Musk កើនឡើងរហូតដល់ ២៣០ ពាន់លានដុល្លារច្រើនជាងទ្រព្យរបស់ Warren Buffet និង Bill Gates បូកបញ្ចូលគ្នា

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានកើនលើស ២៣០ ពាន់លានដុល្លារធ្វើឱ្យគាត់ក្លាយជាបុរសមានបំផុតនៅលើពិភពលោកបន្ទាប់ពីភាគហ៊ុននៅក្រុមហ៊ុន Space X បានកើនឡើង ៣៣ ភាគរយហើយលក់បានជាង ១០០ ពាន់លានដុល្លារបន្ទាប់ពីបានចូលរួមក្នុងបញ្ជីមហាសេដ្ឋីកំពូលទាំង ១០ របស់ទស្សនាវដ្តី Forbes កាលពីពាក់កណ្តាលឆ្នាំមុន។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla ឥឡូវនេះបានវ៉ាដាច់ផឹងលើអតីតអ្នកមានបំផុតពីមុនៗគឺស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ហើយបច្ចុប្បន្នមានទ្រព្យសម្បត្តិច្រើនជាងលោក Bill Gates (១៣២ពាន់លានដុល្លារ) និងលោក Warren Buffett (១០៣,១ពាន់លានដុល្លារ) បូកបញ្ចូលគ្នាទៀត។

ស្ថាបនិកក្រុមហ៊ុន Tesla បានឃើញទ្រព្យសម្បត្តិរបស់គាត់និងក្រុមហ៊ុន SpaceX កើនឡើងបន្ទាប់ពីការលក់ភាគហ៊ុននៅ SpaceX កាលពីថ្ងៃទី ៨ ខែតុលាបាន ១០០ ពាន់លានដុល្លារ។

មនុស្សជាច្រើនបានដឹងអំពីកិច្ចព្រមព្រៀងនេះបានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថាក្រុមហ៊ុនមានកិច្ចព្រមព្រៀងជាមួយវិនិយោគិនថ្មីនិងវិនិយោគិនមានស្រាប់ដើម្បីលក់រហូតដល់ ៧៥៥ លានដុល្លារនៅក្នុងភាគហ៊ុន SpaceX ពីអ្នកនៅខាងក្នុងក្នុងតម្លៃ ៥៦០ ដុល្លារក្នុងមួយហ៊ុន។

ការកើនឡើង ៣៣ ភាគរយនៃតម្លៃភាគហ៊ុនថ្មីរបស់ Space X បាននាំឱ្យតម្លៃរបស់ក្រុមហ៊ុនឡើងដល់ ១០០,៣ ពាន់លានដុល្លារបន្ទាប់ពីការផ្តល់ជូនដំបូងដល់វិនិយោគិននៅក្នុងខែកុម្ភៈនៅពេលដែលតម្លៃរបស់ SpaceX មានចំនួន ៧៤ ពាន់លានដុល្លារនៅ ៤១៩,១៩ សន្លឹកហ៊ុន៕ ប្រភព៖ Daily Mail

-->
adverise with khmeread