ឡានបើកស្វ័យប្រវត្តិនៅ San Francisco បត់ចូលផ្លូវទាល់ឡើងស្ទះ ព្រោះឃើញផ្លូវស្ងាត់ស្រួលបើក នាំឱ្យអ្នកស្រុកតឹងទ្រូងស្ទើររាល់ថ្ងៃ

អ្នកស្រុកនៅតាមដងផ្លូវទាល់ក្នុងទីក្រុង San Francisco និយាយថាពួកគេកំពុងញាំញីដោយការហូរចូលនៃយានយន្តបើកបរដោយស្វ័យប្រវត្តិ។

យោងតាមស្ថានីយទូរទស្សន៍ក្នុងស្រុក KPIX បានឱ្យដឹងថា រថយន្តរបស់ក្រុមហ៊ុន Waymo ដែលបើកបរដោយស្វ័យប្រវត្តិ បើកចូលមកផ្លូវទាល់គ្រប់ម៉ោងអស់ជាច្រើនសប្តាហ៍មកហើយ។

អ្នកស្រុកនិយាយថារថយន្តពេលខ្លះត្រូវតម្រង់ជួរមុននឹងរ៉យ៉ែច្រើនតង់ដើម្បីចាកចេញពីផ្លូវដែលពួកគេចូលមក។

ក្រុមហ៊ុន Waymo និយាយថាយានយន្តគ្រាន់តែ "គោរពច្បាប់ចរាចរណ៍" ដែលត្រូវបានរចនាឡើងដើម្បីកំណត់ចរាចរណ៍នៅតាមដងផ្លូវលំនៅដ្ឋានមួយចំនួន។

លោកស្រី Jennifer Kin បានប្រាប់ KPIX ថា "មានថ្ងៃខ្លះវាអាចឡើងដល់ ៥០ គ្រឿង។ វាចេញចូលរៀងរាល់ ៥ នាទីម្តងហើយយើងទាំងអស់គ្នាកំពុងធ្វើការពីផ្ទះដូច្នេះនេះគឺជាអ្វីដែលយើងឮ"។

អ្នកនាំពាក្យរបស់ Waymo បាននិយាយថារថយន្តពេលខ្លះបានបើកផ្លូវវាងដោយសារតែមានវត្តមានផ្លូវមិនសូវមមាញឹកមួយនៅក្បែរនោះក្នុងទីក្រុង San Francisco ដែលមានគោលបំណងកាត់បន្ថយការធ្វើចរាចរណ៍នៅក្នុងតំបន់លំនៅដ្ឋានជាក់លាក់មួយចំនួន។

ក្រុមហ៊ុនបាននិយាយថា "យើងបន្តកែសម្រួលតាមច្បាប់ផ្លូវគោគរបស់ក្រុង ​San Francisco ។ ក្នុងករណីនេះរថយន្តដែលធ្វើដំណើរនៅភាគខាងជើងរដ្ឋ California នៅលើផ្លូវលេខ ១៥ ត្រូវបត់ត្រឡប់ក្រោយដោយសារតែមានស្លាកសញ្ញាផ្លូវយឺតៗនៅលើបឹង ។ ដូច្នេះអ្នកបើកបររថយន្ត Waymo បានគោរពច្បាប់ចរាចរណ៍ចឹងរថយន្តស្វ័យប្រវត្តិក៏ត្រូវគោរពតាមដែរ"៕

-->
adverise with khmeread