ការចរចាកិច្ច​សន្យា​ថ្មី​រវាងក្លឹប Barcelona និង​កីឡាករឆ្នើម Ansu Fati ជាប់​គាំង

    ការចរចារបស់កីឡាករ Ansu Fati ជាមួយ​នឹង​ក្លឹប Barcelona ជុំវិញ​កិច្ច​ព្រមព្រៀង​ថ្មី​នៅជាប់ទ្រឹង​ ស្របពេលលោក Jorge Mendes មិន​សប្បាយចិត្ត​នឹង​លក្ខខណ្ឌដែល​ផ្តល់​ជូន​កូន​ក្តី​របស់​លោក​។
    កិច្ច​សន្យា​របស់​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​នឹងចប់​នៅ​ដំណាច់​រដូវកាល​នេះ ហើយ​ក្លឹប Barcelona អន្ទះសា​ចង់​រក្សា​ទុកកីឡាករ​ឆ្នើម​រូបនេះជាមួយនឹង​កិច្ច​សន្យា​លេង​រយៈ​ពេល​វែង​ ខណៈក្លឹបនេះ​បាន​ធ្វើ​ជា​មួយ​នឹង​កីឡាករ Pedri នៅ​ដើម​សប្តាហ៍​នេះ។
ទោះបីជា​យ៉ាងណា ការចរចាហាក់ដូចជា​នៅប្រើពេលវេលាច្រើនទៀត។
    ដោយសារតែ​បញ្ហា​ហិរញ្ញវ​ត្ថុ​របស់​ក្លឹប Barcelona លោក Mendes ដែល​ជា​ភ្នាក់ងារ​របស់ Fati បាន​ស្នើ​សុំពន្យារ​កិច្ច​សន្យា​លេង​រយៈ​ពេល​២​ឆ្នាំ​។
    សេចក្តីរាយការណ៍បាន​បញ្ជាក់ថា លោក Mendes មាន​ផែន​ការ​ជជែក​ជាមួយ​ក្លឹប Barcelona ជា​ថ្មី​ទៀត​ មុន​ឆ្នាំ​២០២៤ ដើម្បី​ចរចាពីប្រាក់ឈ្នួល​ខ្ពស់ជាងនេះសម្រាប់កូន​ក្តីរបស់លោក។
    Barcelona សង្ឃឹមថា នឹង​ពន្យារកិច្ច​សន្យា​រយៈ​ពេល​វែង​សម្រាប់កីឡាករ Fati ដែល​បូក​រួម​នឹង​ប្រាក់លើកទឹកចិត្ត​ផ្សេងៗបន្ទាប់ពីរដូវកាល​នីមួយៗ៕


 

-->
adverise with khmeread