​លោក Thomas Tuchel មិន​បារម្ភ​អំពី​ខ្សែប្រយុទ្ធ Romelu Lukaku ទេ បន្ទាប់ពី​កីឡាករ​រូបនេះ​ខកខានមិនបានរកគ្រាប់បាល់

    លោក Thomas Tuchel បាន​អះអាងថា លោក​គ្មាន​ការ​បារម្ភ​ជុំវិញ​ការ​ខកខានមិនបានរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Romelu Kukaku នៅ​តំបន់​មុខ​ទី​នោះទេ។
    Lukaku ទាត់បាល់បញ្ចូល​ទី បន្ទាប់ពី​កីឡាករ Timo Werner បានបញ្ចូល​ចូល​ទី​របស់ក្រុម Brentford កាល​ពី​យប់ថ្ងៃសៅរ៍​ ប៉ុន្តែ​បែរ​ជា​ត្រូវ​ប្រកាសថា គ្រាប់បាល់ធ្វើឡើង​ក្នុង​ជំហរ​ក្រៅល្បែង។
    ក្រុម Chelsea ត្រូវ​ការ​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ចាំទី​​ Edouard Mendy ទើបអាច​​គេចចេញពីស្ថានភាពលំបាក​នេះ​និង​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​១-០ ដើម្បី​ត្រឡប់​មកឈរនៅលើ​កំពូល​តារាងពិន្ទុ​ក្របខណ្ឌ Premier League វិញ។
    ខ្សែការពារស្លាប Ben Chilwell ទាត់​បញ្ចូល​ទី​បាន​យ៉ាងល្អ ខណៈខ្សែប្រយុទ្ធ Lukaku ដែល​មាន​តម្លៃខ្លួន​ផ្ទេរ​៩៨​លានផោន​នោះ​ហាក់ពិបាក​រកឱកាស​ទាត់បញ្ចូល​ទីគូប្រកួត។
    លោក Tuchel ហាក់ដូចជា​មាន​អារម្មណ៍​ធម្មតា​ចំពោះ​ទម្រង់លេង​នាពេលថ្មីៗនេះរបស់​ខ្សែប្រយុទ្ធសញ្ជាតិ​បែល​ហ្ស៊ិក​រូបនេះ​ហើយ​ថែមទាំង​កោតសរសើរ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះថា គ្មាន​ភាព​អាត្មា​និយម។
    លោក Tuchel បាន​និយាយថា “​ខ្ញុំមិន​បារម្ភ​ទេ ខណៈពេល​ខ្ញុំ​ជឿថា គាត់​ហាក់ដូចជា​នឿយហត់បន្តិច​ ពីព្រោះ​មាន​ការ​រារាំង​ច្រើន​នៅ​តំបន់​ប្រយុទ្ធ​។ ៦០​ទៅ​៧៥​នាទី យើងបង្ហាញភាព​ខ្លាំង”។
    លោក​បន្តថា “​ខ្សែប្រយុទ្ធទាំង​ពីរ គឺ Romelu និង Timo ហាក់ដូចជា​នៅ​ឆ្ងាយ​ពីគ្នា​ ហើយ​មិន​អាចជួយគ្នា​ដាក់សម្ពាធ​។ នោះគឺជា​បញ្ហា​ ប៉ុន្តែ​ខ្ញុំ​គ្មាន​ការ​បារម្ភ​ទេ”៕
 

-->
adverise with khmeread