លោក Gary Neville មិន​គិត​ថា ក្លឹប United នឹង​បណ្តេញ​គ្រូបង្វឹក Ole Gunnar Solskjaer

    លោក Gary Neville បានទស្សទាយថា​ លោក Ole Gunnar Solskjaer នឹងមិនត្រូវ​បានបណ្តេញ​ចេញ​ពីតំណែង​​អ្នក​ចាត់ការ​ក្លឹប Manchester United ចំពេល​ក្រុម United ធ្លាក់ទម្រង់លេង​ខ្លាំង​នោះទេ។
    ក្រុម United ប្រកួត​ចាញ់​ក្រុម Leicester City ៤-២ កាល​ពី​ថ្ងៃសៅរ៍​ ដែល​ធ្វើ​ឲ្យ​ពួកគេលេងបីប្រកួត​ដោយ​មិន​ទាន់​រក​បាន​ជ័យជម្នះ​មួយ​ប្រកួត​សោះ ដោយ​ធ្វើ​ឲ្យ​ក្រុម United មាន​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​។
    លោក Neville បាន​ទទួល​ស្គាល់​ថា អ្នក​ចាត់ការ​សញ្ជាតិ​ន័រវ៉េស​រូប​នេះ​បន្ត​ស្ថិតក្រោម​សម្ពាធ​ឲ្យ​លើក​ពាន​នៅ​រដូវកាល​ទី​៣​ដែល​លោក​ដឹកនាំ​ពេញ​លេញ​ ជា​ពិសេស​ស្របពេល​លោក​មាន​វត្តមាន​កីឡាករ​សំខាន់ៗដូចជា Jadon Sancho និង ​Cristiano Ronaldo នៅរដូវកាល​នេះ ប៉ុន្តែ​មិន​បាន​គិត​ថា ក្លឹបនេះនឹង​សម្រេចបណ្តេញលោក Solskjaer ទេ។
    Neville បាន​និយាយថា “ក្លឹបនឹងមិន​បណ្តេញ​គ្រូបង្វឹក​រូប​នេះទេ។ ក្លឹបនឹង​នៅ​ជាមួយ​គាត់។ ខ្ញុំគិត​ថា ពួកគេមាន​បទពិសោធ​ជាមួយ​នឹង​គ្រូបង្វឹក David Moyes  Jose Mourinho និង Louis van Gaal។ ខ្ញុំគិត​ថា ពួកគេនឹង​នៅ​បន្ត​ផែន​ការ​នេះ” ។
    United បាន​នាំមុខ​មុន​នៅពហុកីឡាដ្ឋាន King Power Stadium នៅ​ពេល​កីឡាករ Mason Greenwood ទាត់​បញ្ចូល​ទី​ពីចម្ងាយ​បាន​យ៉ាងល្អ​ ប៉ុន្តែ​កីឡាករ Youri Tielemans រកបាន​គ្រាប់បាល់​ស្មើ​វិញ​នៅ​មុន​ពេល​ចប់​តង់ទី១៕
 

-->
adverise with khmeread