តារាវិទូជប៉ុនរកឃើញពន្លឺភ្លឺឆ្វាចមួយនៅភពព្រហស្បតិ៍

តារាវិទូជប៉ុនម្នាក់បានរាយការណ៍ថាគាត់បានសង្កេតឃើញពន្លឺចែងចាំងនៅលើផ្ទៃភពព្រហស្បតិ៍។ គាត់និយាយថាការសង្កេតបែបនេះតែចំនួន ៨ ប៉ុណ្ណោះត្រូវបានកត់ត្រានៅលើភពនេះ។

ជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Kyoto លោក Arimatsu Ko បានប្រទះឃើញពន្លឺភ្លឺឆ្វាចនេះប្រហែល ៣ វិនាទីនៅចម្ងាយឆ្ងាយពីខ្សែអេក្វាទ័ររបស់ភពព្រហស្បតិ៍នៅម៉ោងប្រហែល១០ និង៣០នាទីយប់នៅថ្ងៃសុក្រម៉ោងនៅប្រទេសជប៉ុន។

លោក Arimatsu បាននិយាយថាការវិភាគដំបូងបង្ហាញថាអាចម៍ផ្កាយដែលមានប្រវែងរាប់ម៉ែត្រអាចធ្លាក់ចូលទៅក្នុងភពព្រហស្បតិ៍ហើយបានបញ្ចេញពន្លឺខ្លាំង។

គាត់បាននិយាយថាគាត់បានសង្កេតភពព្រហស្បតិ៍តាំងពីខែមុនដើម្បីសិក្សាពីផលប៉ះពាល់រវាងវត្ថុតារាសាស្ត្រនានា។

តារាវិទូរូបនេះបាននិយាយថាគាត់មានការភ្ញាក់ផ្អើលដែលបានឃើញពន្លឺភ្លឺខ្លាំងបែបនេះព្រោះគេកម្រនឹងសង្កេតឃើញបាតុភូតបែបនេះណាស់។ គាត់បាននិយាយថា ពន្លឺនេះត្រូវបានគេប៉ាន់ស្មានថាមានកម្លាំងប្រហាក់ប្រហែលនឹងពន្លឺព្រះអាទិត្យ។

លោក Arimatsu បានបន្ថែមថាលោកនឹងបន្តប្រមូលទិន្នន័យពីភាពញឹកញាប់នៃការប៉ះទង្គិចគ្នារវាងវត្ថុតារាសាស្ត្រដើម្បីជួយស្វែងយល់ពីរបៀបដែលប្រព័ន្ធសុរិយគតិកកើតឡើង៕ ប្រភព ៖ NHK


 

-->
adverise with khmeread