ការសិក្សារកឃើញថា បុរសដែលមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់គឺមានភាពសកម្មខាងផ្លូវភេ.ទនិងមានទំនោរផិតក្បត់ដៃគូ

បុរសដែលមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់អាចមានសកម្មភាពផ្លូវភេទច្រើនហើយមានទំនោរផិតក្បត់ដៃគូ។

អ័រម៉ូនតេស្តូស្តេរ៉ូនត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងឥរិយាបថផិតក្បត់ក្នុងចំណោមបុរស។

ឥឡូវនេះការសិក្សាមួយបានរកឃើញថា អ្នកដែលមានអ័រម៉ូននេះច្រើនទំនងជាមានដៃគូច្រើនក្នុងពេលតែមួយ។

ទោះយ៉ាងណា វាអាចជាឥរិយាបថជាអ្នកធ្វើឱ្យអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើង ជាជាងអ័រម៉ូនជាអ្នកជំរុញនាំឱ្យបុរសមានឥរិយាបថផិតក្បត់។

ក្រុមអ្នកស្រាវជ្រាវបានយកសំណាកទឹកមាត់ពីបុរសចំនួន ១.៥៩៩ នាក់និងស្ត្រី ២.១២៣ នាក់ហើយមើលចម្លើយរបស់ពួកគេចំពោះកម្រងសំណួរស្តីពីឥរិយាបថផ្លូវភេទ។

បុរស ដែលមានអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ មានទំនោររាយការណ៍ថាមានដៃគូរួមភេទច្រើនក្នុងរយៈពេលប្រាំឆ្នាំមុននេះ។

ពួកគេក៏ទំនងជាមានការរួមភេទថ្មីៗនេះដែរក្នុងរយៈពេល ៤ សប្តាហ៍មុននេះ។

ស្ត្រី ដែលមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ មានទំនោរសាកល្បងការរួមភេទជាមួយស្រីដូចគ្នា ហើយចូលចិត្តសម្រេចកាមម្នាក់ឯង។

លោកស្រី Wendy Macdowall ដែលដឹកនាំការសិក្សាពីសាលាជំនាញអនាម័យនិងឱសថត្រូពិកទីក្រុងឡុងដ៍ បាននិយាយថា "យើងតែងតែឮអំពីអ័រម៉ូនតេស្តូស្តេរ៉ូនទាក់ទងនឹងឥរិយាបថផ្លូវភេទរបស់បុរសមិនមែនស្ត្រីទេ"។

"ប៉ុន្តែយើងឃើញទំនាក់ទំនងគួរឱ្យចាប់អារម្មណ៍នេះរវាងតេស្តូស្តេរ៉ូននិងការរួមភេទទោលខ្លាំងក្លាក្នុងចំណោមស្ត្រីជាជាងបុរស"។

"ចំពោះបុរស អ័រម៉ូននេះត្រូវបានផ្សារភ្ជាប់ទៅនឹងការរួមភេទជាមួយដៃគូច្រើនដូច្នេះវាអាចថាឥរិយាបថផ្លូវភេទរបស់ស្ត្រីត្រូវបានរងឥទ្ធិពលយ៉ាងខ្លាំងដោយកត្តាសង្គមជាជាង"៕ ប្រភព ៖ Daily Mail

-->
adverise with khmeread