ប៉ូលិសស្រុកកៀនស្វាយបានឃាត់បុរសម្នាក់ក្នុងករណី លួចដែកនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល ៖ ប៉ូលិសស្រុកកៀនស្វាយបានឃាត់បុរសម្នាក់ក្នុងករណី លួចដែកនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ នឹង៣០នាទីនៅចំណុចឃ្លាំងចំរាញ់សំណរស្ថិតក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ សឿន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ១/ដែកកំណាត់មានទំងន់សរុប៥០គីឡូក្រាម (ជារបស់ជនរងគ្រោះ), ២/ម៉ូតូ០១គ្រឿងម៉ាកសុងកូរ៉េ សេ100 ពណ៍ក្រហម ពាក់ផ្លាកលេខភ4574ភព1, ៣/ទូរស័ព្ទដៃ០១គ្រឿង ម៉ាកNOKIA អិនចុកពិល ពណ៍ផ្ទៃមេឃ, ​៤/ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច និង៥/ប្រាក់រៀល(ខ្មែរ)ចំនួន២.០០០រៀលក្រដាសមួយពាន់រៀលចំនួន០២សន្លឹក។

ប៉ូលិសបន្តថា ជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាកសុងកូរ៉េ សេ100 ខាងលើទុកក្នុងព្រៃស្នាយ ចំងាយពីកន្លែងកើតហេតុប្រហែល៦០ម៉ែត្រ រួចក៏បានដើរទៅផ្លោះរបងលួសសំណាញ់ចូលក្នុងឃ្លាំងរបស់ជនរងគ្រោះធ្វើសកម្មភាពលួចយកដែក (ប្រភេទអេតចាយ) តែត្រូវអ្នកយាមឃ្លាំងឈ្មោះ ចំរើន  មាស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមឃ្លាំង មានទីលំនៅភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដឹងទាន់ បានរាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍ដីឥដ្ឋ។ 

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ដីឥដ្ឋ សហការជាមួយកម្លាំងយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ។ 

ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចដែកក្នុងឃ្លាំងខាងលើពិតប្រាកដមែន ចំនែកម្សៅក្រាមថ្លាពណ៌សសង្ស័យជាសារជាតិញៀន០១កញ្ចប់តូចខាងលើពិតជារបស់ខ្លួន ដែលឈ្មោះ តាក់ (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឱ្យយមកខ្លួនទុកសម្រាប់ប្រើប្រាស់។

ជនសង្ស័យបានបន្តទៀថា កន្លងមកនៅថ្ងៃ ខែ មិនចាំក្នុងឆ្នាំ២០១៩ ខ្លួនធ្លាប់ធ្វើសកម្មភាពលួចដែកនៅក្នុងឃុំឈើទាលចំនួន០២ដងរួចមកហើយ។

ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ចូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

-->
adverise with khmeread