វត្តហិណ្ឌូមួយនៅឥណ្ឌាចិញ្ចឹមក្រពើស៊ីតែម្ហូបបួស

វត្ត Sri Ananthapura ក្នុងស្រុក Kasaragod រដ្ឋ Kerala ប្រទេសឥណ្ឌាគឺជាទីលំនៅរបស់ក្រពើស៊ីម្ហូបបួសឈ្មោះ Babiya ដែលរស់នៅទីនោះអស់ជាង៧០ឆ្នាំមកហើយ។

រូបភាពនៃក្រពើដ៏ធំមួយក្បាលនៅខាងក្នុងវត្ត Sri Ananthapadmanabha Swamy Lake បានឡើងមកទំព័រមុខសារព័ត៌មានអន្តរជាតិកាលពីឆ្នាំមុន ដោយជំរុញឱ្យវត្តហិណ្ឌូដ៏តូចនេះកាន់តែមានប្រជាប្រិយភាព។ ប៉ុន្តែជាការពិត សត្វក្រពើយក្សនេះបានចូលទៅក្នុងវត្តនេះតែពីរបីដងប៉ុណ្ណោះ ព្រោះវាចំណាយពេលភាគច្រើននៅក្នុងស្រះទឹកនៅជិតនោះ ដោយរង់ចាំអាចារ្យយកអាហារបួសប្រចាំថ្ងៃឱ្យវាស៊ី។ អាចារ្យនៅទីនោះបានផ្ដល់បាយក្តៅដល់ក្រពើ Babiya ស៊ី៧ទសវត្សរ៍មកហើយ។

គ្មាននរណាម្នាក់ដឹងថាក្រពើមួយក្បាលនេះបាននៅក្នុងវិហារនេះដោយរបៀបណាទេ ប៉ុន្ដែវានៅយូរហើយរហូតក្លាយជាចំណីចក្ខុសម្រាប់មនុស្សគ្រប់គ្នានៅទីនោះ។ អាចារ្យបានអះអាងថា ក្រពើនេះមិនដែលប៉ុនប៉ងវាយប្រហារពួកគេម្ដងណាឡើយ ហើយពួកអាចារ្យបានចាត់ទុកវាជាក្រពើបរិសុទ្ធ។

Mahalingeshwara Bhat ជាអ្នកគ្រប់គ្រងវត្តបានប្រាប់ The Indian Express ថា "ដំណើររឿងមានតាំងពីឆ្នាំ ១៩៤៥ ពេលក្រពើមួយក្បាល ដែលក្រោយមកត្រូវគេហៅថា Babiya បានបង្ហាញខ្លួននៅក្នុងស្រះទឹកក្បែរវត្តនៅប៉ុន្មានថ្ងៃបន្ទាប់ពីមន្រ្តីកងទ័ពអង់គ្លេសម្នាក់ត្រូវបានសម្លាប់ដោយសត្វមិនស្គាល់។ គេនិយាយថាមន្រ្តីនោះបានបាញ់សម្លាប់សត្វក្រពើដែលកំពុងរស់នៅក្នុងវិហារនៅពេលនោះ" ។

ក្រពើនោះ ដែលគេស្គាល់ថាជាក្រពើវាលភក់ ទទួលបានបាយដាំឆ្អិនពីរពេលក្នុងមួយថ្ងៃ គឺពេលព្រឹកនិងពេលរសៀល។ យោងតាមអាចារ្យនៅវត្ត Sri Ananthapadmanabha បានឱ្យដឹងថា ក្រពើនោះមិនដែលទទួលបានសាច់ទេហើយថែមទាំងមិនវាយប្រហារត្រីដែលចែកស្រះជាមួយវាទៀតផង។ ផ្នែកចុងក្រោយនោះដែលពិបាកជឿបំផុតគឺក្រពើនោះស៊ីម្ហូបបួសសុទ្ធសាធ។

អាចារ្យម្នាក់នៅទីនោះនិយាយថា "ខ្ញុំដាក់បាយច្រើនគីឡូឱ្យ Babiya ស៊ីរាល់ថ្ងៃ។ វាមិនត្រូវបានចិញ្ចឹមដោយសាច់ស្រស់នោះទេ ហើយក៏មិនវាយប្រហារត្រីក្នុងស្រះជាមួយវានោះដែរ"។

ជាច្រើនឆ្នាំមកហើយវត្ត Sri Ananthapadmanabha Swamy Lake បានក្លាយជាកន្លែងល្បីឈ្មោះសម្រាប់ជាទីលំនៅគ្មានគ្រោះថ្នាក់របស់ក្រពើហូបបួស និងមនុស្សជាច្រើនបានទៅទស្សនាដើម្បីបានឃើញក្រពើ Babiya ដោយផ្ទាល់៕ ប្រភព ៖ odditycentral


 

-->
adverise with khmeread