លោក Thomas Tuchel បង្ហើបប្រាប់ថា ក្លឹប Chelsea ជជែកអំពី​ខ្សែប្រយុទ្ធ Erling Haaland ជា​ប្រចាំ

    លោក Thomas Tuchel បានធ្វើ​ឲ្យ​មាន​បរិយាកាស​រីករាយ​នៅក្នុងចំណោម​អ្នក​គាំទ្រ​ដោយ​លោកសារភាព​ថា ក្លឹប​កំពុង​តែ​ចរចា​ជា​ប្រចាំ​អំពី​លទ្ធភាព​នាំយក​ខ្សែប្រយុទ្ធ Erling Haaland មកកាន់​ទឹកដី​ Stamford Bridge ។
    Haaland ត្រូវ​បាន​គេចាត់ទុកជាទូទៅ​រួមទាំងកីឡាករ Kylian Mbappe ផងដែរថា ជា​ខ្សែប្រយុទ្ធដែលមានទេពកោសល្យ​បំផុត​នៅ​ក្នុង​វិស័យបាល់ទាត់ ហើយ​គេរំពឹងថា កីឡាករ​រូបនេះ​នឹង​ចាកចេញ​ពី​ក្លឹប Dortmund នៅប៉ុន្មាន​ខែ​ខាងមុខ​នេះ ដែល​អាច​ដាក់សំណើ​ផ្ទេរ​បាន​ក្នុង​តម្លៃ​៦៤​លានផោន​។
    បន្ទាប់ពី​ក្លឹប​ Chelsea ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Romelu Lukaku កាលពីរដូវក្តៅ​ក្នុងតម្លៃ​៩៧​លានផោន​មក មជ្ឈដ្ឋាន​ជា​ច្រើន​ជឿថា ក្លឹបនេះនឹងលែងតាម​ប្រមាញ់ Haaland ទៀត​ហើយ​ ប៉ុន្តែ​គ្រូបង្វឹក​ Tuchel បាន​បញ្ជាក់ថា ក្លឹបនេះនៅតែ​មាន​លទ្ធភាព​ផ្ទេរ​ ហើយ​ថា អត់បញ្ហា​ទេ ការដាក់​ឲ្យ​ខ្សែប្រយុទ្ធទាំង​ពីរ​លេងជាដៃគូ​នោះ។
    ថ្លែង​ក្នុង​បទ​សម្ភាស​ លោក​បាន​និយាយថា “​យើង​បាន​ជជែក​អំពី​ Haaland ច្រើន​លើកមក​ហើយ​ ហើយ​វាហាក់ដូចជាមិនពិត​និង​មិន​អាចទៅ​រួច​”។ លោកបន្តថា “​ប្រាកដណាស់ យើង​បាន​ជជែកជាប្រចាំ​អំពី​កីឡាករ​រូបនេះ​ ពីព្រោះគាត់គឺជាកីឡាករដ៏អស្ចារ្យ​នៅ​ក្លឹប Dortmund ដែល​ជា​គូប្រជែង​ដ៏ធំរបស់យើងនៅ​ក្របខណ្ឌ Champions League”។
    នៅពេល​សួរ អំពីលទ្ធភាពផ្ទេរខ្សែប្រយុទ្ធឆ្នើម​រូបនេះនៅប៉ុន្មាន​ខែខាងមុខ លោក Tuchel បាន​បន្ថែមថា “​យើងចាំមើល​អ្វីនឹងកើត​ឡើង​នៅប៉ុន្មាន​សប្តាហ៍​ក្រោយ​”។
    ខ្សែប្រយុទ្ធសញ្ចាតិ​ន័រវ៉េស​រូបនេះ​ទើប​មាន​វ័យ​២១​ឆ្នាំ​ហើយ​កំពុង​ឡើង​ជើង​ខ្លាំង​នៅក្លឹប Dortmund ដោយ​រក​បាន​១៨គ្រាប់​ក្នុងការ​បង្ហាញមុខ​១៣លើក​សម្រាប់ក្លឹប និង​ប្រទេសរបស់ខ្លួន​នៅ​រដូវកាល​នេះ៕
 

-->
adverise with khmeread