Newcastle កំពុងពិចារណាពីបេក្ខភាព​គ្រូបង្វឹកថ្មីលោក Paulo Fonseca

    ក្លឹប Newcastle នឹង​រៀប​ចំ​ការចរចា​ជាមួយ​លោក Paulo Fonseca ក្នុង​រយៈពេល​២៤​ម៉ោង​ទៀត ស្របពេល​មាន​ការ​រំពឹងថា នឹង​តែង​តាំង​គ្រូបង្វឹក​រូបនេះ​ជំនួស​លោក Steve Bruce។
    កិច្ចពិភាក្សា​ដំបូង​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់រូប​នេះ​បាន​កើត​ឡើង​រួច​ហើយ ប៉ុន្តែ​កិច្ច​ពិភាក្សា​ទាំង​នោះ​ត្រូវ​គេរំពឹងថា នឹង​ត្រូវ​ពន្លឿន​នៅក្នុង​រយៈ​ពេល​ឆាប់ៗខាងមុខ​នេះ។
    មិន​ទាន់​មាន​កិច្ច​ព្រមព្រៀងណាមួយនៅឡើយ​ទេ ស្របពេល​ក្លឹប Newcastle នៅ​បើកចំហ​សម្រាប់ជម្រើស​ថ្មី។
    ប៉ុន្តែលោក Fonseca ត្រូវ​បាន​គេចាត់ទុកថា ជា​សំណើ​ដ៏ទាក់ទាញ​​ហើយ​ការពិតគឺថា គ្រូបង្វឹក​រូបនេះនៅទំនេរ​និង​ត្រៀម​ធ្វើ​ការ​ងារ​។
    គ្រូបង្វឹក​វ័យ​៤៨​ឆ្នាំរូបនេះ​នៅតែបើកចិត្ត​ទទួល​យ​ក​ការងារ​ហើយ​គេជឿថា លោកចាប់ផ្តើម​ប្រមូល​យុទ្ធសាស្ត្រសម្រាប់ការប្រកួតបន្ទាប់នាពេល​ខាងមុខ។
    គេនៅរង់ចាំមើលថា តើក្លឹប Newcastle នឹង​អាច​សម្រេចកិច្ច​ព្រមព្រៀង​នាំយក​លោក Fonseca មក​ជំនួស​លោក Bruce ឬយ៉ាងណា​ ប៉ុន្តែ​ការ​ចរចា​ទំនងជា​មានសារៈសំខាន់។
    គេនិយាយថា គ្រូបង្វឹក​ក្នុង​ស្រុកដូចជា​លោក Frank Lampard និង​ Eddie Howe ក៏កំពុងតែ​ប្រជែង​យក​តំណែងនេះផងដែរ ស្របពេល​លោក Lucien Favre ក៏ត្រូវ​បាន​ពិចារណា​ផងដែរ៕
 

-->
adverise with khmeread