ស្រវឹងបើករថយន្តបុករបាំងថ្មធ្លាក់ចូលប្រឡាយលិចបាត់​ បានពលរដ្ឋជួយសង្គ្រោះទាន់ពេល

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តទាំងស្ថានភាពស្រវឹងស្រាខ្លាំងជ្រុលចង្កូតទៅបុករបាំងថ្មដាក់បាំងប្រឡាយ​ទឹកស្អុយបឹងត្របែក​បណ្ដាលឱ្យធ្លាក់ទាំងរបាំងថ្ម​និងរថយន្ត​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចុះទៅជួយស្រង់តៃកុងចេញក្នុងរថយន្ត​ទាន់ពេលវេលា​រួចផុតពីគ្រោះថ្នាក់។
0ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១​ និង២០នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរ៍ ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​​ ដំបូងគេឃើញរថយន្តបង្កម៉ាក FORD RANGER ស៊េរីឆ្នាំ២០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2AT-8678 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥​ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន​, ខណៈមកដល់ចំណុចកើត ហេតុក៏រេចង្កូតមកឆ្វេងដៃទៅបុករបាំងថ្មដាក់បាំងប្រឡាយ​ បណ្ដាលឱ្យធ្លាក់ទាំងរបាំងថ្មនិងរថយន្ត​បង្កចូលក្នុងទឹកស្អុយ​ ព្រមទាំងធ្វើឱ្យតៃកុងកៀបជាប់ក្នុងរថយន្តហើយត្រូវបានបងប្អូនប្រជាពលរដ្ឋចុះទៅស្រង់និងជួយសង្គ្រោះ ទាន់ពេលវេលា​ សំណាងល្អក្នុងករណីនេះមិនបង្កឱ្យមនុស្សរងរបួសនោះទេ​។

ក្រោយកើតហតុ​ តៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ចូនមកកាន់អធិការដ្ឋានខណ្ឌចំកាមន​ ដើម្បីសួរនាំ​។ ឯរថយន្តបង្កក៏ត្រូវសមត្ថកិច្ចទាក់ទងទៅរថយន្តស្ទួចឱ្យមកស្ទួចយករថយន្តបង្កទៅរក្សាទុក​ រង់ចាំដោះស្រាយតាមច្បាប់​៕

-->
adverise with khmeread