ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងតាខ្មៅ

កណ្តាល ៖ ប៉ូលិសក្រុងតាខ្មៅបានចុះបង្រ្កាបករណីបទល្មើសគ្រឿងញៀនដោយឃាត់ជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ នាថ្ងៃទី២២តុលាឆ្នាំ២០២១វេលាម៉ោង០១យប់ នៅចំណុចផ្ទះឈ្មោះសុ ភារ៉ាវីដ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ផៃលី គង្គា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មុខរបរកម្មករអនាម័យជាអ្នកទិញ(ឃាត់ខ្លួន), ២-ឈ្មោះ ចាប់ ខ្លី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ ជាអ្នកកាន់ថ្នាំ (ឃាត់ខ្លួន) និង៣-ឈ្មោះ សុ ភារ៉ាវិដ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដម្ចាស់ផ្ទះ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ និងទូរសព្ទម៉ាកNចុចពិលពណ៌ខ្មៅចំនួន០១និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួន។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយកម្លាំងប្រជាការពារបានចេញល្បាតក៏ប្រទះឃើញជនសង្ស័យឈ្មោះ ចាប់ ខ្លី បម្រុងចេញពីផ្ទះកម្លាំងប៉ូលិសមានការសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេរបានរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ដែលជនសង្ស័យលាក់ទុកក្នុងហោប៉ៅខោ។

ក្រោយពីសួរនាំទៅមានការពាក់ព័ន្ធឈ្មោះឆៃលី គង្គានិងឈ្មោះ សុភារ៉ាវិដ ​កម្លាំងប៉ូលិសក៏បានធ្វើការឃាត់ខ្លួននាក់ទាំង៣ និងរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោមុខសមត្ថកិច្ចជនសង្ស័យឈ្មោះចាប់ ខ្លី បានឆ្លើយសារភាពថា «ថ្នាំញៀនចំនួន០៥កញ្ចប់នេះជារបស់ឈ្មោះឆៃលី គង្គា ជាអ្នកទិញពីឈ្មោះ រុន តូ តម្លៃប្រាំម៉ឺនរៀលពិតប្រាកដមែន។

ជនសង្ស័យជាមួយវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាសុឱរឿងចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread