នៅសុខៗឆ្លងចរន្តភ្លើងឆេះរថយន្តអស់មួយគ្រឿងក្នុងយានដ្ឋានមួយ នៅក្រុងតាខ្មៅ

កណ្តាល ៖ មានករណីរថយន្តនៅសុខៗឆ្លងចរន្តភ្លើងឆេះរថយន្តអស់ បង្កការភ្ញាក់ផ្អើលកើតឡើងស្ថិតនៅ​ចំណុចយានដ្ឋានជួសជុលរថយន្ត ង៉ោល ហេង ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១​ វេលាម៉ោង២រសៀល។

ប៉ូលិសនិយាយថា បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង ​កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាក្តុល និងកម្លាំងប៉ូលិសក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ូលិសជំនាញការិយាល័យបង្ការ និងពន្លត់អគ្គីភ័យខេត្តកណ្តាល ចុះជួយអន្តរាគមន៍ពន្លត់​ដោយប្រើប្រាស់បំពង់ ពន្លត់អគ្គីភ័យ​អស់ ០៨បំពង់​ ហើយមិនបានឆេះរាលដាលទៅកន្លែងផ្សេងទេ​ រហូតដល់ម៉ោង​២ និង៣០នាទី​ទើបភ្លើងបានរលត់ជាស្ថាពរ​។  

ប៉ូលិសបន្តថា សម្ភារខូតខាតបាត់បង់រួមមាន ​រថយន្តមួយគ្រឿងម៉ាកម៉ែកសឺដែស ពណ៌ទឹកមាសផ្លាកលេខកណ្តាល 2B-0632បណ្តាលឱ្យឆេះខូចខាតផ្នែកខាងក្នុងឡាន។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនីឬទុស្សេខ្សែភ្លើង៕

-->
adverise with khmeread