នាវាចម្បាំងចិននិងរុស្ស៊ីល្បាតរួមគ្នាជាលើកដំបូងមិនធ្លាប់មាននៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច

នាវាចម្បាំងចិននិងរុស្ស៊ីបានធ្វើការល្បាតរួមគ្នាលើកដំបូងមិនធ្លាប់មាននៅតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិកនៅចុងសប្តាហ៍នេះ។

ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ដែលបានរៀបចំសមយុទ្ធយោធាជើងទឹកនៅសមុទ្រជប៉ុនកាលពីដើមខែតុលា បានបង្កើតទំនាក់ទំនងយោធានិងការទូតកាន់តែជិតស្និទ្ធនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈទំនាក់ទំនងរបស់ពួកគេជាមួយលោកខាងលិចបានធ្លាក់ចុះ។

សមយុទ្ធកងទ័ពជើងទឹកនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយប្រទេសជប៉ុន ដែលបាននិយាយកាលពីដើមសប្តាហ៍នេះថា នាវាចំនួន ១០ ពីប្រទេសចិននិងរុស្ស៊ីបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsugaru ដែលបំបែកកោះសំខាន់ Honshu របស់ជប៉ុន និងកោះហុកកៃដូនៅភាគខាងជើង។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា មហាអំណាចពិភពលោកទាំងពីរបានធ្វើការជាមួយគ្នានៅច្រកសមុទ្រ ដែលត្រូវបានចាត់ទុកថាជាដែនទឹកអន្តរជាតិ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមនាវាបានឆ្លងកាត់ច្រកសមុទ្រ Tsugaru ជាលើកដំបូងដែលជាផ្នែកមួយនៃការល្បាត" ។

ក្រសួងបានបន្ថែមថា "ភារកិច្ចនៃការល្បាត គឺ ការបង្ហាញទង់ជាតិនៃរដ្ឋរុស្ស៊ីនិងចិន ការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការការពារកម្មវត្ថុនៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រនៃប្រទេសទាំងពីរ"៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread