រាជបុត្រព្យាណូរបស់ចិនត្រូវបានចាប់ខ្លួនពីបទបើកសេវាកម្មស្រី​ពេ.ស្យា

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា អ្នកលេង​ព្យ៉ាណូ​ដ៏​ល្បី​របស់​ចិន Li Yundi ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទលួចបើកសេវាកម្មស្រី​ពេស្យា។

ប៉ូលិសក្រុងប៉េកាំងបាននិយាយនៅក្នុងការបង្ហោះតាមអ៊ីនធឺណេតថា បុរសអាយុ៣៩ឆ្នាំ និងអ្នករកស៊ីផ្លូវភេទម្នាក់អាយុ២៩ឆ្នាំបានសារភាពចំពោះសកម្មភាពខុសច្បាប់នេះ។ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​អាជ្ញាធរ​ទទួល​បានតម្រុយ​ព័ត៌មាន​ពី​សាធារណជន។

ខណៈប៉ូលិសមិនបានផ្សព្វផ្សាយឈ្មោះពេញរបស់គាត់នៅក្នុងសេចក្តីជូនដំណឹងនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្រោយមកបានអះអាងថាវាជា Li Yundi ។

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលចំពោះបុរសដែលគេស្គាល់ថាជា "រាជបុត្រព្យាណូ" របស់ប្រទេសចិន។

នៅអាយុត្រឹមតែ១៩ឆ្នាំ Li បានក្លាយជាអ្នកលេងព្យ៉ាណូវ័យក្មេងបំផុត និងជាជនជាតិចិនដំបូងគេ ដែលបានឈ្នះរង្វាន់លើកទី ១ នៅឯការប្រកួត Piano Chopin អន្តរជាតិដ៏មានកិត្យានុភាពក្នុងឆ្នាំ ២០០០ ។

គាត់​បាន​ចេញ​ទៅ​សម្តែង​ជុំវិញ​ពិភពលោក ហើយ​ជា​ឈ្មោះល្បីមួយ​ក្នុង​ពិភព​និយាយ​ភាសា​ចិន។

មនុស្សម្នាក់បានសរសេរនៅលើបណ្តាញសង្គម Weibo ថា "ឱព្រះជាម្ចាស់ថ្លៃអើយ ខ្ញុំមិនជឿទេ។ តើនេះពិតជា Li Yundi ដែលយើងធ្លាប់កោតសរសើរខ្លាំងណាស់មែនទេ?" ។

អ្នក​ខ្លះ​ទៀត​សម្ដែង​ការ​សង្ស័យ​ចំពោះ​របៀប​ដែល​គាត់​ត្រូវ​គេ​ចាប់ខ្លួន។

ម្នាក់ទៀតសរសេរថា​ "ខ្ញុំចង់ដឹងថាតើសាធារណជនបានដឹងពីគាត់ដោយរបៀបណា។ នៅពេលអ្នកឃើញបុរសអាយុ ៣៩ ឆ្នាំ និងស្ត្រីអាយុ ២៩ ឆ្នាំចូលទៅក្នុងអគារផ្ទះល្វែងជាមួយគ្នា តើមនុស្សម្នាដឹងដោយរបៀបណាថានោះជាស្រីពេស្យា និងអតិថិជនរបស់នាង។ ហេតុអ្វីមិនមែនជាគូស្វាមីភរិយាមិនទាន់រៀបការនឹងគ្នា មិត្តភក្តិ ដៃគូរួមភេទ?" ។

បន្ទាប់ពីព័ត៌មាននេះបានបែកធ្លាយ សមាគមតន្ត្រីករចិនបាននិយាយថា ខ្លួននឹងដកសមាជិកភាពរបស់ Li ដោយសារតែគាត់តំណាងឱ្យ "ផលប៉ះពាល់សង្គមអវិជ្ជមានយ៉ាងខ្លាំង" ។

អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា ការឃុំខ្លួនរបស់គាត់អាចត្រូវបានគេមើលឃើញថាជាការព្រមានដល់តារាល្បី "អសីលធម៌" ផ្សេងទៀត នៅពេលដែលប្រទេសចិនបង្កើនការបង្ក្រាបនាពេលថ្មីៗនេះលើឧស្សាហកម្មកម្សាន្ត។

នៅក្រោមច្បាប់របស់ប្រទេសចិន អ្នកដែលស្វែងរក ឬគ្រប់គ្រងអ្នករកស៊ីផ្លូវភេទអាចត្រូវឃុំខ្លួនរហូតដល់ ១៥ ថ្ងៃ និងពិន័យជាប្រាក់រហូតដល់៥ពាន់យ័ន (៧៨២ ដុល្លារ)៕ ប្រភព ៖ BBC

-->
adverise with khmeread