កម្លាំងអាវុធហត្ថឃាត់បុរសម្នាក់បើកត្រាក់ទ័រដេញបុកមន្ត្រីអនុវត្តច្បាប់

កំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស , កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនបុរសម្នាក់បើកត្រាក់ទ័រដេញបុកមន្ត្រីអនុវត្តច្បាប់។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ នី កុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ  មានទីលំនៅ ភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតត្រាក់ទ័រចំនួន ០១គ្រឿង ម៉ាក KUBOTA ពណ៌ក្រហម ពាក់ព័ន្ធករណីបើកត្រាក់ទ័រដេញបុកសមត្ថកិច្ចដែលកំពុងចុះបំពេញភារកិច្ច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕


 

-->
adverise with khmeread