កងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ឃាត់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ឧត្តរមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ដឹកនាំដោយលោកអនុសេនីយ៍ឯក ឆេង សាវឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះល្បាតនៅចំណុច ភូមិតាមាន់សែនជ័យ ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ 

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ សាន សាន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិកររស់នៅ ភូមិតាមាន់សែនជ័យ ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១ថង់តូច, ម៉ូតូចំនួន ១គ្រឿង, ទូរសព្ទ១គ្រឿង និងកាបូបស្ពាយសម្រាប់ទុកសារធាតុញៀនចំនួនមួយ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕


 

-->
adverise with khmeread