កម្លាំងអាវុធហត្ថស្រុកពាមរក៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន២០កញ្ចប់

ព្រៃវែង ៖ កម្លាំងអាវុធហត្ថស្រុកពាមរក៍ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ពាក់ព័ន្ធគ្រឿងញៀន នាវេលាម៉ោង៩ និង ៤៥ នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

មន្ត្រីអាវុធហត្ថនិយាយថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង៩ និង៤៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបបទល្មើសគ្រឿងញៀនដោយឃាត់ជនសង្ស័យម្នាក់។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យម្នាក់ឈ្មោះ ផាន់ យាំងថាន់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ២០កញ្ចប់, ដែកកេះចំនួន ៤, កន្ត្រៃចំនួន ២ ឧបករណ៍សម្រាប់ជក់ថ្នាំ០១សម្រាប់, ថង់សម្រាប់ចែកថ្នាំមួយចំនួន។  

បច្ចុប្បន្នជនសង្ស័យ និងវត្ថុត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងតាមនីតិវិធី៕


 

-->
adverise with khmeread