Ed Sheeran ប្រកាសលើ Instagram ថាគាត់កើតកូវីដ១៩

តារាចម្រៀងអង់គ្លេស Ed Sheeran បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃអាទិត្យទី២៤តុលា។

តារា​ចម្រៀង​ប៉ុបរូបនេះ​បាន​បង្ហើប​ថា​គាត់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​សារ​បង្ហោះ​លើ Instagram ប៉ុន្តែ​បាន​បញ្ជាក់​ថា​គាត់​នឹង​បន្ត​សម្តែង​និង​ផ្តល់​បទសម្ភាសន៍​តាមការគម្រោងទុក​ពី​ផ្ទះ​នៅក្នុងកម្មវិធី Suffolk។

Ed Sheeran អាយុ ៣០ ឆ្នាំបានសរសេរលើសារបង្ហោះនោះថា "ហេអ្នកគ្រប់គ្នា សូមជូនដំណឹងថា គួរឱ្យស្តាយខ្ញុំបានធ្វើតេស្តវិជ្ជមានកូវីដ ដូច្នេះខ្ញុំកំពុងនៅដាច់ដោយឡែកពីគេហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាល។ វាមានន័យថាឥឡូវនេះខ្ញុំមិនអាចបន្តទៅមុខជាមួយនឹងការប្តេជ្ញាចិត្តជួបមុខផ្ទាល់ណាមួយបានទេ ដូច្នេះខ្ញុំនឹងធ្វើបទសម្ភាសន៍ ឬ សម្តែងដែលបានគ្រោងទុកដែលខ្ញុំអាចធ្វើបានពីផ្ទះរបស់ខ្ញុំ"។

ម្ចាស់បទល្បី The Shivers រូបនេះបានបន្ថែមថា "សុំទោសចំពោះគ្រប់គ្នាដែលខ្ញុំបានធ្វើឱ្យខកចិត្ត សូមមានសុវត្ថិភាពទាំងអស់គ្នា"៕ ប្រភព ៖ Asiaone


 

-->
adverise with khmeread