ឃាត់បុរស២នាក់ពីបទលួចនៅស្រុកព្រៃនប់

ព្រះសីហនុ ៖ កម្លាំងប៉ូលិសប៉ុស្ត៍រដ្ឋបាលសហការជាមួយកម្លាំងប៉ូលិសជំនាញស្រុកព្រៃនប់ បានចុះបង្ក្រាបបានករណីលួច មួយករណី ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយឃាត់ជនសង្ស័យ២នាក់ នាថ្ងៃទី២៤ តុលា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទីអធ្រាត្រ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ប៉ន វី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មាទីលំនៅស្នាក់នៅម្តុំញូស្តា សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ និង២-ឈ្មោះ លឹម  វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចអូររេវ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ប៉ូលិសបន្តថា ជនសង្ស័យទាំងពីរនេះបានធ្វើសកម្មភាពលួចទ្វាររបង ធ្វើអំពីដែក របស់ឈ្មោះ ឡាក់ សុ​គន្ធថាវុធ ភេទប្រុស អាយុ៥៨ឆ្នាំមានទី​លំនៅទីក្រុងភ្នំពេញ ហើយដាក់ដឹកលើម៉ូ​តូរ៉ឺម៉ក ត្រូវកម្លាំងប៉ូលិសល្បាតប្រទះ​ឃើ​ញឃាត់សួរនាំរួមទាំងដកហូតវត្ថុតាងរួមទាំងកាបូបស្ពាយចំនួន០២ក្នុងនោះ រួមមាន ១.ដង្កាប់ចំនួន០៣, ២.កន្ត្រៃចំនួន០៤, ៣.តួណឺវីសចំនួន០៤និងដងចំនួន០២, ៤.កាំបិតសំរាប់ចៀរ ចំនួន០២និងផ្លែចំនួន០២, ៥.ចំពាម ចំនួន០១,
៦.សោម៉ូតូចំនួន០១, ៧.ដែកកេះ ចំនួន០៧, ៨.បំពង់សម្រាប់ជក់ថ្នាំញៀនចំនួន០៣, ៩.ដបទឹកនឹងសំបកថង់ច្រកថ្នាំញៀនចំនួន០២, ១០.អត្តសញ្ញាណបណ្ណឈ្មោះកៅ ម៉ាទើតចំនួន១, ១១.អត្តសញ្ញាណបណ្ណយោធាឈ្មោះ ជា វុទ្ធី ចំនួន០១និងបណ្ណសម្គាល់បុគ្គលិកកំពង់ផែ ចំនួន០១, ១២.បណ្ណសម្គាល់យានយន្ត ផ្លាកលេខរដ្ឋ២.០៨៣៨ចំនួន០១ និង១៣.បណ្ណចាក់វ៉ាក់សាំង ឈ្មោះអុល រិតចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ប៉ូលិសបាននិងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread