ឃាត់ខ្លួនស្ត្រី៤នាក់ជំនាញខាងលេងល្បែងយូគីនៅស្រុកគិរីវង់

តាកែវ ៖ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការប៉ូលិសស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ និង៤៥នាទី បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (យូគី) ស្ថិតនៅក្នុងព្រៃខាងលើភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនស្ត្រី៤នាក់។

ប៉ូលិសនិយាយថា ស្ត្រី៤នាក់រួមមាន ១-ឈ្មោះ មីង ទ្រឿន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្នោតចុងស្រង់ ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត ជាអ្នករាបលុយនិងប្រមូលលុយឱ្យមេយូគី, ២-ឈ្មោះ ញិក ស្រឹម ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ជាអ្នកលេង, ៣-ឈ្មោះ ខៀវ កក្តដា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ជាអ្នកលេង និង៤-ឈ្មោះ នាក់ ស្រីអែម ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ជាអ្នកលេង។ដកហូតវត្ថុតាង ម៉ូតូចំនួន០៤គ្រឿង លុយខ្មែរចំនួន ៤៣០.០០០រៀល និងសម្ភារប្រើប្រាស់ល្បែងស៊ីសងមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងធ្វើការ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread