អ្នកវិទ្យាសាស្ត្រកំពុងសិក្សាលើវ៉ាក់សាំងថ្មីដើម្បីទប់ស្កាត់ទាំងកូវីដបច្ចុប្បន្ននិងមេរោគឆ្លងគ្រប់ប្រភេទនាពេលអនាគត

អ្នកវិទ្យាសាស្ត្រកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងដែលអាចប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងគ្រប់ប្រភេទក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារលទ្ធភាពផ្ទុះជំងឺរាតត្បាតបន្ទាប់។

វិទ្យាស្ថាន La Jolla សម្រាប់ភាពស៊ាំក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា បានទទួលជំនួយចំនួន ២,៦ លានដុល្លារពីវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លងដើម្បីធ្វើការលើគម្រោងមហិច្ឆិតារបស់ពួកគេក្នុងការទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត។

អ្នកស្រាវជ្រាវជឿថាពួកគេអាចកសាងការស្រាវជ្រាវថ្មីផ្អែកលើការស្រាវជ្រាវនិងការអភិវឌ្ឍដែលប្រើដើម្បីបង្កើតវ៉ាក់សាំងកូវីដ១៩បច្ចុប្បន្ន ដើម្បីការពារមេរោគស្រដៀងគ្នាផ្សេងទៀតនាពេលអនាគត។

គោលដៅរបស់ពួកគេគឺកំណត់គោលដៅលើផ្នែកខ្លះនៃរចនាសម្ព័ន្ធរបស់មេរោគដែលទំនងជាមិនបំប្លែងខ្លួននៅពេលដែលមេរោគផ្លាស់ប្តូរ ហើយកំណត់គោលដៅជាពិសេសទៅលើផ្នែកទាំងនោះ។

លោកស្រីវេជ្ជបណ្ឌិត Erica Ollmann Saphire ប្រធានវិទ្យាស្ថាន La Jolla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ជាជាងចេញវ៉ាក់សាំងថ្មីឥតឈប់ឈរ ... យើងត្រូវការវ៉ាក់សាំងមួយច្បាស់លាស់ដែលអាចការពារប្រឆាំងនឹងមេរោគបំប្លែងខ្លួន SARS-CoV-2 និង មេរោគកូរ៉ូណាប្រភេទអីក៏ដោយដែលលេចមុខឡើង"។

ក្រុមស្រាវជ្រាវរបស់លោកស្រីកំពុងចាប់ដៃគូជាមួយអ្នកវិទ្យាសាស្ត្រនៅទីក្រុង Boston មកពីសាកលវិទ្យាល័យ Harvard មន្ទីរពេទ្យ Brigham and Women's Hospital និង មន្ទីរពេទ្យ Massachusetts General Hospital ។

ក្រុមអ្នកស្រាវជ្រាវបានបង្កើតគំរូនៃស្ប៉ៃប្រូតេអ៊ីនរបស់កូវីដ ដែលមានឈ្មោះថា "VFLIP" ដែលអាចត្រូវបានប្រើដើម្បីទទួលបានការមើលឃើញកាន់តែច្បាស់អំពីរចនាសម្ព័ន្ធនៃកោសិកាមេរោគ។

រូបរាងត្រឹមត្រូវច្បាស់លាស់ជាងមុនអាចជួយឱ្យអ្នកស្រាវជ្រាវបង្កើតអង់ទីករកាន់តែរឹងមាំនិងមានប្រសិទ្ធភាពជាងមុន៕ ប្រភព ៖ Daily Mail

-->
adverise with khmeread