ម៉ាឡេស៊ីបង្កើតបានស្រោ.មអនាម័យប្រើបានទាំងប្រុសទាំងស្រីដំបូងគេលើពិភពលោក ដែលពាក់ទៅគ្មានអារម្មណ៍ថាពាក់វាទេ

អ្នកជំនាញរោគស្ត្រីម៉ាឡេស៊ីម្នាក់បានបង្កើតនូវអ្វីដែលគាត់និយាយថាជាស្រោមអនាម័យទ្វេភេទដំបូងបង្អស់របស់ពិភពលោក ដែលអាចពាក់បានដោយស្ត្រីឬបុរស ហើយត្រូវបានផលិតចេញពីសារធាតុកម្រិតវេជ្ជសាស្ត្រដែលជាធម្មតាប្រើសម្រាប់ដេររបួស។

អ្នកបង្កើតស្រោមនេះសង្ឃឹមថា ស្រោមអនាម័យឈ្មោះ Wondaleaf Unisex នឹងផ្តល់អំណាចដល់មនុស្សក្នុងការគ្រប់គ្រងសុខភាពផ្លូវភេទរបស់ពួកគេបានកាន់តែប្រសើរឡើងដោយមិនគិតពីភេទឬទំនោរផ្លូវភេទរបស់ពួកគេ។

លោក Tang Ing Chinh ជាគ្រូពេទ្យរោគស្ត្រីនៅក្រុមហ៊ុនផ្គត់ផ្គង់វេជ្ជសាស្ត្រ Twin Catalyst បាននិយាយថា "ជាទូទៅវាជាស្រោមអនាម័យធម្មតាដែលមានគម្របស្អិត"។

លោក Tang បាននិយាយថា "វាជាស្រោមអនាម័យមានគម្របស្អិតដែលភ្ជាប់ទៅនឹងទ្វារមាសឬលិង្គក៏ដូចជាគ្របដណ្តប់តំបន់ក្បែរគ្នាសម្រាប់ការការពារបន្ថែម"។

លោកបានបន្ថែមថា សារធាតុស្អិតនេះគឺបិតបានតែផ្នែកម្ខាងនៃស្រោមអនាម័យប៉ុណ្ណោះ មានន័យថា វាអាចបញ្ច្រាស់និងប្រើបានទាំងពីរភេទ និងមិនមានអារម្មណ៍ថាបានពាក់វានោះទេ (ដូចលាត)។

មួយប្រអប់នៃស្រោម Wondaleaf គឺមាន២ស្រោមអនាម័យ ហើយនឹងលក់ក្នុងតម្លៃ ១៤,៩៩ រីងហ្គីត (៣,៦១ដុល្លារ)៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread