បុរសម្នាក់គ្រោះថ្នាក់ចរាចរបណ្តាលឱ្យរបួសប្រដាប់ឈ្នះរបស់គាត់...គ្រូពេទ្យសុំវះកាត់ប្តូរដាក់របស់សិប្បនិម្មិតជូន បែរជាទទួលចម្លើយហួសចិត្ត!

សំណើច ៖ បុរស​ម្នាក់បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​ភ្ញាក់​ដឹងខ្លួន​នៅ​មន្ទីរពេទ្យ ប្រពន្ធ​បាននៅ​ក្បែរ​គ្រែ ខណៈ​គ្រូពេទ្យ​ប្រាប់​ដំណឹង​អាក្រក់​ដល់​គាត់។

វេជ្ជបណ្ឌិតនិយាយថា "ខ្ញុំសោកស្តាយដែលខ្ញុំត្រូវជូនដំណឹងអាក្រក់មួយ។ លោកមិនមានបញ្ហាអីទេ លើកលែងតែរឿងមួយ។ លិង្គរបស់លោកបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយយើងត្រូវកាត់វាចោល..ទោះយ៉ាងណាក៏ដោយ ដំណឹងល្អគឺថាក្រុមហ៊ុនធានារ៉ាប់រងរបស់លោកបានចំណាយ ៦.០០០ ដុល្លារសម្រាប់របួសនេះហើយ ហើយយើងមានបច្ចេកវិជ្ជាផ្តល់ឱ្យលោកនូវលិង្គសិប្បនិម្មិតដែលមានមុខងារពេញលេញដូចរបស់មែនទែនអ៊ីចឹង។ ឥឡូវនេះយើងអាចវះកាត់ជូនភ្លាមៗ នៅពេលណាដែលយើងដឹងថាលិង្គប្រភេទណាដែលលោកចង់បាន"។

"លិង្គស្តង់ដារ ៤ អ៊ីងគឺ ៦.០០០ ដុល្លារ ប៉ុន្តែលោកអាចជ្រើសរើសយក ៦ អ៊ីង គឺ ៨.០០០ ដុល្លារ ឬ ៨ អ៊ីងលំដាប់ធំបំផុត គឺ១០.០០០ ដុល្លារ...។ ពិតណាស់ នេះជាការសម្រេចចិត្តដ៏រសើបចឹងខ្ញុំនឹងទុកឱ្យលោកនិងប្រពន្ធសម្រេចចិត្តតែពីរនាក់ចុះ ខ្ញុំរង់ចាំនៅខាងក្រៅ"។

គ្រូពេទ្យ​ចេញពី​បន្ទប់ ហើយ​ពេល​គាត់​ត្រឡប់​មក​វិញ គាត់​សួរ​ថា "​តើ​អ្នកទាំងពីរសម្រេច​ចិត្ត​ហើយ​ឬ​នៅ​?" ប្តីនិយាយថា "យើងសម្រេចចិត្តរួចហើយ"។ វេជ្ជបណ្ឌិតសួរ ៖ "​ហើយលោក​សម្រេច​ចិត្តម៉េចដែរ?"។ ប្រពន្ធឆ្លើយជំនួសថា "យើងនឹងទុកលុយទិញក្តារមឈូសប្រណីតមួយ"៕

-->
adverise with khmeread