អង់គ្លេសអនុម័តឱ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដនៅផ្ទះ

ថ្នាំគ្រាប់ដំបូងដែលត្រូវបានបង្កើតឡើងដើម្បីព្យាបាលកូវីដ១៩ ដែលលេចរោគសញ្ញា ត្រូវបានអនុម័តដោយនិយតករឱសថចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ទី៤វិច្ឆិកា។

ថ្នាំគ្រាប់ Molnupiravir នឹងត្រូវផ្តល់ឱ្យពីរដងក្នុងមួយថ្ងៃដល់អ្នកជំងឺងាយរងគ្រោះដែលធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ។

ក្នុង​ការ​សាកល្បង​ព្យាបាល​ ថ្នាំ​គ្រាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដើម្បី​ព្យាបាល​ជំងឺ​ផ្ដាសាយ​នេះ ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចូលដេក​មន្ទីរពេទ្យ​ឬ​ការ​ស្លាប់បាន​ប្រហែល​ពាក់​កណ្តាល។

រដ្ឋមន្ត្រីសុខាភិបាលលោក Sajid Javid បាននិយាយថា ថ្នាំព្យាបាលនេះគឺជា "អ្នកផ្លាស់ប្តូរស្ថានការណ៍" សម្រាប់មនុស្សទន់ខ្សោយ និងមនុស្សគ្មានប្រព័ន្ធភាពស៊ាំការពារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា "ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសយើង ព្រោះថាចក្រភពអង់គ្លេសឥឡូវនេះគឺជាប្រទេសដំបូងគេក្នុងពិភពលោកដែលអនុម័តឱ្យប្រើថ្នាំប្រឆាំងមេរោគដែលអាចយកលេបនៅផ្ទះសម្រាប់ព្យាបាលកូវីដ"។

ថ្នាំ Molnupiravir ត្រូវបានបង្កើតដោយក្រុមឱសថអាមេរិក Merck, Sharp and Dohme (MSD) និង ក្រុមហ៊ុន Ridgeback Biotherapeutics៕ ប្រភព ៖ BBC

-->
adverise with khmeread