អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford កំពុងបង្កើតវ៉ាក់សាំងកូវីដជាទម្រង់កៅអៀកបិតលើស្បែក ផ្តល់ភាពស៊ាំបានយូរអង្វែង

វ៉ាក់សាំងកូវីដប្រភេទថ្មី ដែលមានទម្រង់ជាកៅអៀកបិតស្បែក កំពុងត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford ។

ក្រុមអ្នកផលិតសង្ឃឹមថាវានឹងជំរុញការការពារបានយូរអង្វែងប្រឆាំងនឹងមេរោគកូរ៉ូណា ដែលអាចបញ្ចប់តម្រូវការសម្រាប់ដូសជំរុញតាមរដូវ។

ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការរួចហើយលើការបង្កើតវ៉ាក់សាំងកូវីដ ដែលបញ្ចូលថ្នាំទៅក្នុងខ្លួនមនុស្សតាមរយៈបន្ទះកៅអៀក ដែលជំរុញអង់ទីករដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។

ប៉ុន្តែក្រុមហ៊ុន Emergex ដែលមានមូលដ្ឋាននៅ Oxfordshire ចង់ឱ្យវ៉ាក់សាំងរបស់ខ្លួនជំរុញការឆ្លើយតបពីកោសិកាពិឃាដ T cell ដែលអាចទប់ស្កាត់មេរោគមិនឱ្យរីករាលដាល។

ឥឡូវនេះវាកំពុងឈានចូលដល់ដំណាក់កាលសាកល្បងព្យាបាលទីមួយ ដែលនឹងឃើញកៅអៀកវ៉ាក់សាំងនេះបិតទៅលើមនុស្ស ២៦ នាក់នៅទីក្រុង Lausanne ប្រទេសស្វីស។

ប្រសិនបើជោគជ័យ វ៉ាក់សាំង ដែលមិនចាំបាច់ត្រូវការម្ជុលនេះ អាចរកបាននៅត្រឹមឆ្នាំ ២០២៥៕ ប្រភព ៖ Daily Mail

-->
adverise with khmeread