កីឡាករ​អង់គ្លេសនឹង​ពិភាក្សា​អំពីការ​តវ៉ា​ចំពោះ​ការ​រំលោភសិទ្ធិមនុស្សនៅ​ប្រទេស​កាតា

    កីឡាករ​អង់គ្លេស​នឹង​ពិភាក្សា​ថា តើ​នឹង​ធ្វើ​ការតវ៉ា​ជា​សាធារណៈ​ប្រឆាំង​នឹង​ការ​រំលោភសិទ្ធិមនុស្ស​នៅ​ប្រទេស​កាតាឬយ៉ាងណា​នៅ​ពេល​ក្រុម​ខ្លួន​កក់​កៅអី​វើលខាប់​ហើយនោះ។ 
    ដោយ​នៅ​សល់តែមួយឆ្នាំជាងបន្តិចបន្តួច​ប៉ុណ្ណោះដល់​កម្មវិធីប្រកួត​វើលខាប់ ប្រទេសកាតាជា​ម្ចាស់ផ្ទះ​វើលខាប់​បាន​ប្រព្រឹត្តមិន​គប្បី​លើ​កម្មករ​ដែល​កំពុង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​រួម​ទាំងពហុកីឡាដ្ឋាន​សម្រាប់រៀប​ចំការ​ប្រកួត​ផងដែរ​ ហើយ​រងការ​រិះគន់​ធ្ងន់​ធ្ងរ​ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​។ 
    កាល​ពីចុងសប្តាហ៍ មាន​ព័ត៌មានថា រដ្ឋមជ្ឈឹមបូព៌ា​មួយនេះ​កំពុង​បញ្ជូន​កម្មករ​ដែល​រៀប​ចំហេដ្ឋារចនាសម្ព័ន្ធវើលខាប់​ចេញ​ពី​ប្រទេសនេះឆាប់ជាងពេល​កំណត់​និង​មិន​ផ្តល់​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​៥​ខែ​មកហើយ​ ដូច្នេះ​ពួកគេ​នឹង​មិនត្រូវ​បាន​គេមើលឃើញឬដឹងឬនោះទេ អំឡុង​ព្រឹត្តិការណ៍​វើលខាប់។ 
    ក្រុមជម្រើស​ជាតិ​ហូឡង់ ន័រវ៉េស និងអាល្លឺម៉ង់​ទាំងអស់សុទ្ធតែ​ធ្វើការ​តវ៉ា​នៅមុន​ព្រឹត្តិការណ៍​ប្រកួតនេះ ហើយ​ក្រុម​របស់​លោក Gareth Southgate ក៏ស្ថិតនៅក្រោម​សម្ពាធ​ឲ្យ​ធ្វើ​ដូចគ្នា​ដែរ។
    កីឡាករនឹងពិភាក្សាគ្នា​ថា តើ​ពួកគេអាចសម្តែង​មតិ​របស់ខ្លួន​ទៅ​កាន់ប្រទេស​កាតាតាមមធ្យោបាយណា​ ហើយ​ក្រុម​អង់គ្លេស​ត្រូវ​ការ​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ ដើម្បី​ទទួលបានកៅអីវើលខាប់។
    Conor Coady ដែលជា​ផ្នែក​នៃគណៈកម្មាធិការ​ថ្នាក់ដឹកនាំ​របស់​ក្រុមអង់គ្លេស​បាន​និយាយថា “​ច្បាស់​ណាស់ យើង​បានឃើញ​ព័ត៌មាន​ច្រើន​ ប៉ុន្តែ​យើង​តែងតែនិយាយថា យើង​ត្រូវ​ធ្វើ​ការ​ងារ​របស់​យើងជាមុន​សិន​” ​។
    កីឡាករ​អង់គ្លេស​ដែល​បាន​នាំមុខ​គេក្នុងការ​លត់ជង្គង់​​ដើម្បី​បង្កើន​ការ​យល់​ដឹងនឹងការ​រើស​អើង​ជាតិសាសន៍​ ហើយនឹងពិចារណា​ពីវិធានការបន្ទាប់ដែល​ត្រូវ​ធ្វើ​ចំពោះ​ប្រទេស​កាតា៕
 

-->
adverise with khmeread