Zlatan Ibrahimovic នឹង​ខកខាន​ការ​ប្រកួត​ជើងទី​១​សម្រាប់ការ​ប្រកួត​វគ្គ​ជម្រុះ​វើលខាប់​របស់​ក្រុម​ស៊ុយ​អែត

    កីឡាករចាស់វស្សា Zlatan Ibrahimovic នឹង​ខកខាន​ការ​ប្រកួត​ជុំដំបូង​នៃវគ្គផ្លេអហ្វ​វើលខាប់​ជាមួយក្រុមស៊ុយ​អែតនៅខែមីនា​ ដោយ​សារតែ​ជាប់ពិន័យ​ បន្ទាប់ពី​យកស្មា​បុកផ្តួល​ខ្សែការពារ Cesar Azpilicueta របស់​ក្រុម​អេស្ប៉ាញ​ អំឡុង​ពេល​ប្រកួត​ចាញ់​ក្រុមអេស្ប៉ាញ ១-០ នៅ​ទីក្រុងសេវីល។
    ខ្សែប្រយុទ្ធ Alvaro Morata ត្រូវ​បាន​ប្តូរ​ចូល​នៅនាទី​៨៦​ ហើយ​រកបាន​គ្រាប់បាល់​ឈ្នះ​ ដែលជួយ​ឲ្យ​ក្រុម​អេស្ប៉ាញ​កក់​កៅអី​វើលខាប់​នៅប្រទេសកាតា។
    Ibrahimovic វ័យ​៤០​ឆ្នាំ​ខកខាន​មិន​បាន​ជួយ​ក្រុម​ស៊ុយអែត​ បន្ទាប់ពី​ត្រូវ​បាន​ប្តូរ​ចូល​នៅនាទី​៧៣​ ប៉ុន្តែ​ប្រាកដ​ណាស់​ កីឡាកររូបនេះ​​បាន​បង្ក​រកំហុស​ទៅលើ​ខ្សែការពារជើងចាស់​អេស្ប៉ាញ​ Azpilicueta នៅសល់ប៉ុន្មាន​នាទី​ចុងក្រោយ។
    ខ្សែប្រយុទ្ធរបស់ក្លឹប AC Milan រូបនេះបានយក​ស្មា​ទៅ​បុក​ Azpilicueta វ័យ៣២​ឆ្នាំ​នឹងជាប្រធាន​ក្រុម​ក្លឹប Chelsea ពីក្រោយ​ពេញ​ទំហឹង​។ ភ្លាមៗ​នោះ Azpilicueta ដួល​ទៅលើ​ទីលាន​ទាំង​ឈឺ​ចាប់។
    អាជ្ញាកណ្តាល​បាន​ផ្តល់​កាតលឿងដល់ Ibrahimovic បើទោះបីជា​កាម៉េរ៉ាមិនបាន​ចាប់រូប​ភាព​ផ្តល់​កាត​ក៏ដោយ៕
 

-->
adverise with khmeread