Tesla នាំចេញឡានស៊េរីថ្មីគ្មានរន្ធ USB សាកថ្មទូរស័ព្ទ ព្រោះពិភពលោកកំពុងខ្វះបន្ទះឈីប នាំឱ្យអតិថិជនខកចិត្តជាខ្លាំង

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រាប់អ្នកទិញថ្មីថ្មោងរបស់ខ្លួនថា ក្រុមហ៊ុនបាននាំចេញរថយន្ត Model 3 និង Model Y ស៊េរីថ្មីរបស់ខ្លួនមួយចំនួនដោយគ្មានរន្ធ USB ដោយសារតែកង្វះបន្ទះឈីបជាសកល  ខណៈអតិថិជន ដែលមិនអាចសាកថ្មទូរស័ព្ទរបស់ពួកគេបាន បានពន្លះក្រុមហ៊ុនរបស់លោកអេឡុន ម៉ាស។

ចាប់តាំងពីថ្ងៃទី ១១ ខែវិច្ឆិកាមក ចំនួននៃការត្អូញត្អែរអំពីកង្វះរន្ធ USB-C ពីម្ចាស់រថយន្ត Tesla ថ្មីនៅលើ Facebook និង Reddit ក៏ដូចជានៅលើវេទិកា Tesla Motors Club បានកើនឡើង។

ទោះ​យ៉ាង​ណា គេ​នៅមិនទាន់​ច្បាស់​ថា​តើ​បញ្ហា​នេះរីក​រាលដាលដល់កម្រិតណា​នោះ​ទេ។

តម្លៃជាមធ្យមសម្រាប់រថយន្ត Model 3 គឺ ៤៣.៩៩០ ដុល្លារ ខណៈរថយន្ត Model Y មានតម្លៃចាប់ផ្តើម ៥៤.៩៩០ ដុល្លារ។

Tesla មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈទេ ប៉ុន្តែអតិថិជនថ្មី ដែលបានត្អូញត្អែរអំពីបញ្ហារន្ធ USB បាននិយាយថា ក្រុមហ៊ុនបានស្តីបន្ទោសកង្វះបន្ទះឈីបជាសកលចំពោះការមិនបញ្ចូលរន្ធសាកទូរស័ព្ទលើរថយន្តថ្មីទាំងពីរស៊េរីនេះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread