Barcelona អន្ទះសា​ចង់​នាំយក​ខ្សែការ​ពារ​ Cesar Azpilicueta នៅ​រដូវក្តៅ​

    តាមព័ត៌មានថា ក្លឹប Barcelona កំពុង​តាម​ដានស្ថានភាពនៃកិច្ច​សន្យា​របស់​កីឡាករ Cesar Azpilicueta នៅ​ក្លឹប Chelsea។
    ខ្សែការពារសញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ដែល​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ចាប់តាំងពីឆ្នាំ​២០១២មក​នោះស្ថិតនៅ​ឆ្នាំចុងក្រោយ​នៃកិច្ច​សន្យា​របស់ខ្លួន​ជាមួយ​ក្រុមជើងឯក​អឺរ៉ុប​។
    កីឡាករ​រូបនេះ​មិន​ទាន់​សម្រេចចិត្ត​បន្ត​អនាគត​ជាមួយ​ក្រុម​របស់​លោក Thomas Tuchel នៅឡើយ​ទេ​ ហើយ​បច្ចុប្បន្ន​មាន​សេរីភាព​ក្នុង​ការ​ចរចា​ជាមួយ​ក្លឹប​បរទេស​អំពី​ការព្រមព្រៀង​មុន​កិច្ច​សន្យា​ចាប់​ពីខែ​មករា​តទៅ។
    មាន​សេចក្តី​រាយការណ៍​ថា ស្ថានភាព​របស់កីឡាករ​រូបនេះ​បានធ្វើឲ្យ​ក្លឹប​ Barcelona ប្រុងជើង​ការ​ ដែល​អាចនឹង​នាំយក​ខ្សែការពារ​ពោរពេញដោយ​បទពិសោធរូបនេះមក​កាន់​ពហុកីឡាដ្ឋាន Nou Camp។
    គេជឿថា ក្លឹប Chelsea កំពុង​ចរចា​បន្ត​កិច្ច​សន្យា​របស់ Cesar ហើយ​ប្រសិនបើ​កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចប់កិច្ច​សន្យា​ នោះក្លឹប Barcelona អាចនឹង​នាំយក​កីឡាកររូបនេះទៅ​ចូល​រួម​នៅរដូវក្តៅឆ្នាំ​ក្រោយ​៕
 

-->
adverise with khmeread