Luka Modric គ្រោងពន្យារ​កិច្ច​សន្យា​ជាមួយ​ក្លឹប Real Madrid ដល់ដំណាច់​រដូវ កាល​ឆ្នាំ​២០២២-២៣

    គេរំពឹងថា កីឡាករ Luka Modric នឹង​បន្ត​កិច្ច​សន្យា​របស់ខ្លួន​នៅ​ក្លឹប Real Madrid រហូត​ដល់​ពេលបញ្ចប់​រដូវកាល​ឆ្នាំ​២០២២-២៣នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ នេះបើយោងតាម​សេចក្តី​រាយការណ៍​ជា​ច្រើន​នៅ​ប្រទេស​អេស្ប៉ាញ។
    ខ្សែបម្រើ​សញ្ជាតិ​ក្រូអាស៊ី​រូបនេះដែល​បានផ្ទេរពីក្លឹប Tottenham ​ចូលរួម​ជាមួយ​ក្លឹបយក្ស​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​២០១២​ទើប​តែ​បាន​ចុះកិច្ច​សន្យា​ថ្មី​មួយ​ឆ្នាំ​ទៀត​កាល​ពី​ខែ​ឧសភា​នៅ​ឆ្នាំនេះ មានន័យថា កីឡាករ​រូបនេះនៅ​សល់​រយៈ​ពេល​៩​ខែទៀតនៅពហុកីឡាដ្ឋាន Santiago Bernabeu។
    ប៉ុន្តែ​ក្លឹបយក្ស​អេស្ប៉ាញ​នេះ​អះអាងថា នៅពេលនេះ​ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​សង្ឃឹមថា នឹង​បើក​ការ​ចរចា​អំពី​កិច្ច​ព្រមព្រៀង​ស្រដៀងគ្នា​នេះ មុន​ពេល​បញ្ចប់​រដូវកាល​ឆ្នាំ​២០២១។
    Modric នៅតែ​ជា​ផ្នែក​សំខាន់​នៃ​ផែនការ​របស់​លោក Carlo Ancelotti បន្ទាប់ពី​ជួយ​បង្កើត​ឱកាស​បី​លើក​នៅក្នុង​១១​ប្រកួត​នៅគ្រប់ក្របខណ្ឌប្រកួត​នៅ​ រដូវកាល​នេះ។
    តាម​ព័ត៌មានថា គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ Ancelotti អន្ទះសា​ចង់​ឃើញ​កីឡាករ​សញ្ជាតិ​ក្រូអាស៊ី​រូបនេះ​ពន្យារ​កិច្ច​សន្យា​បន្តទៀត​ផងដែរ​ ស្របពេល​ដែល​ក្លឹប Madrid រំពឹងថា នឹង​បន្ត​គោលនយោបាយ​របស់ខ្លួន​ដោយ​ផ្តល់​កិច្ច​សន្យា​បន្ថែម​ត្រឹម​១២​ខែ​សម្រាប់កីឡាករ​ដែល​មាន​វ័យ​ចាប់ពី​៣០​ឆ្នាំឡើងទៅ។
    តាមសេចក្តី​រាយការណ៍​ដដែលថា Modric ក៏ចង់​ដឹកនាំប្រទេសរបស់ខ្លួន​នៅព្រឹត្តិការណ៍​ Qatar World Cup ២០២២​ ផងដែរ​ ដែល​ពួកគេទើបនឹង​បានជាប់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃអាទិត្យ​ដោយ​សារគ្រាប់បាល់ចុងម៉ោង​របស់កីឡាករ Fedor Kudryashov របស់​ប្រទេសរុស្ស៊ី​៕
 

-->
adverise with khmeread