Joe Cole បានប្រដូច​ Declan Rice ទៅនឹងកីឡាករ Steven Gerrard

    Joe Cole បានប្រដូចកីឡាករ Declan Rice ទៅនឹងលោក Steven Gerrard ខណៈអតីត​កីឡាករក្លឹប Chelsea រូបនេះបានក្លាយ​ជា​អ្នកវិភាគថ្មីបំផុត​ដែល​សាទរទម្រង់លេងរបស់កីឡាករឆ្នើមក្លឹប West Ham ដោយ​អះអាងថា ឱកាសមាន​កម្រិតសម្រាប់ខ្សែបម្រើរូបនេះ។
     Rice វ័យ២២បាន​បង្ហាញទម្រង់លេងខ្លាំងឡើងៗសម្រាប់ក្លឹប West Ham ក្នុងរយៈ​ពេល​១២​ខែចុងក្រោយ ហើយជួយក្រុមរបស់​លោក David Moyes ឡើងមកឈរនៅលេខរៀងទី៣ បន្ទាប់ពី​លេងបាន​១១​ប្រកួត។
    នៅ​សប្តាហ៍នេះ Glenn Hoddle វីរបុរសរបស់ក្លឹប Spurs បានអះអាងថា Rice បច្ចុប្បន្ន​គឺជាកីឡាករកម្រិតកំពូល ហើយ​ Cole មើលឃើញពីសមត្ថភាពរបស់កីឡាកររូបនេះ។
    Cole បាន​ប្រាប់ថា “ប្រសិន Glenn និយាយថា Rice គឺជាកីឡាករឆ្នើមនៅក្នុងលីក ប្រាកដណាស់ វាគឺជាការពិត។ គាត់ពិតជាអស្ចារ្យ។ ខ្ញុំបាន​ឃ្លាំមើល Declan បានវិវឌ្ឍខ្លួនប៉ុន្មានឆ្នាំចុងក្រោយ​” ។
    Cole ជឿថា សមត្ថភាពរបស់ Rice អាចនឹងធ្វើឲ្យកីឡាកររូបនេះឈានឡើងមួយកម្រិតទៀត ដើម្បីចូលរួម​ជាមួយក្រុមជម្រើសជាតិអង់គ្លេស៕
 

-->
adverise with khmeread