Ray Parlour អះអាងថា Mohamed Salah គួរទទួលបាន​អ្វីដែលគាត់ចង់បាន​តាមរយៈទម្រង់លេងដ៏អស្ចារ្យ

    លោក Ray Parlour បានអះអាងថា កីឡាករ Mohamed Salah ស័ក្តិសមនឹងទទួលបានកញ្ចប់ប្រាក់ឈ្នួលខ្ពស់ពីក្លឹប Liverpool ខណៈការចរចា​កិច្ចសន្យាបន្តជះឥទ្ធិពលដល់រដូវកាលដ៏ត្រចះត្រចង់របស់កីឡាករឆ្នើម​រូបនេះ។
    ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះបានក្លាយជាកីឡាករឆ្នើមនៅក្របខណ្ឌ Premier League នៅរដូវកាលនេះ​ ដោយ​នាំមុខគេនៅលើតារាងកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេគឺ​១០គ្រាប់និងជួយបង្កើតឱកាសរកគ្រាប់បាល់៧លើក។
    ប៉ុន្តែបច្ចុប្បន្ន Salah នៅសល់កិច្ចសន្យាលេង១៩ខែក្នុងកិច្ចសន្យាបច្ចុប្បន្ននៅពហុកីឡាដ្ឋាន Anfield ហើយត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញពីក្លឹប Liverpool ក្នុងរយៈពេល​១២​ខែទៀត បើទោះ​បីជាមាន​ព័ត៌មានថា ក្លឹប ​Liverpool ត្រៀមផ្តល់កិច្ចសន្យាដែលមានប្រាក់ឈ្នួល ៥០០.០០០ផោនក្នុងមួយសប្តាហ៍សម្រាប់ខ្សែប្រយុទ្ធរូបនេះ។
    កញ្ចប់ប្រាក់ឈ្នួលនេះនឹងធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំរូបនេះក្លាយជាកីឡាករដែល​មានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្នុងប្រវត្តិក្លឹប Liverpool ប៉ុន្តែលោក Parlour អតីតខ្សែបម្រើរបស់ក្លឹប Arsenal ជឿថា Salah គឺស័ក្តិសម​នឹង​ទទួលបាន​ប្រាក់ឈ្នួល​ខ្ពស់ បើផ្អែកលើទម្រង់លេងនាពេលថ្មីៗនេះ។
    លោក Parlour បានបន្តថា “គាត់ពិតជា​អស្ចារ្យមែនទែន។ ទម្រង់លេងរបស់គាត់គឺបង្ករភាពគ្រោះថ្នាក់ខ្លាំងនៅរដូវកាលនេះ។ គាត់អាចរកគ្រាប់បាល់។ គាត់ធ្វើបាន​ល្អនៅក្នុងពេលដ៏ត្រឹមត្រូវ ពីព្រោះ​នៅពេលនេះ គាត់អាចទាមទារអ្វីដែល​គាត់ចង់ជាមួយនឹងកិច្ចសន្យាថ្មី”៕


 

-->
adverise with khmeread