Steven Gerrard និងក្លឹប Aston Villa អាចជាការសហការដ៏ល្អបំផុត

    គ្រូបង្វឹក Steven Gerrard អាចនិងជួយក្លឹប Aston Villa បានល្អបំផុត។
    គ្រូបង្វឹក​វ័យក្មេងរូបនេះទទួល​បានជោគជ័យនៅក្នុងវិស័យបាល់ទាត់​ក្របខណ្ឌស្កុតឡែន។ កាលនៅជាកីឡាកររបស់ក្រុម Liverpool លោក Steven Gerrard ទទួលបានការ​គោរពទាំងនៅក្នុងនិងក្រៅទីលាន​ប្រកួត។
    លោក Gerrard បាន​ទទួល​មរតកពីក្លឹបដែលមានជម្រើសច្រើន ហើយសង្ឃឹមថា នឹងនាំក្លឹបថ្មីបោះជំហានទៅមុខតាមរយៈការ​សម្រាំងយក​កីឡាករជម្រើសដំបូងរបស់លោក។
    ក្រុម Aston Villa ត្រូវបានកសាងភាពជោគជ័យឡើងដោយកីឡាករ Jack Grealish ប៉ុន្តែក្រុម Villa មិនទាន់ស្តាឡើងវិញនៅឡើយទេបន្ទាប់ពីជួបបរាជ័យបន្តបន្ទាប់ ហើយ​ភាពប្រសើរឡើងវិញ​ត្រូវតែ​កើត​ចេញពី​កីឡាករ​ឆ្នើម​របស់​ខ្លួន។
    បន្ទាប់ពីលក់កីឡាករ Jack Grealish ក្នុងតម្លៃ១០០លានផោនទៅឲ្យក្លឹប Manchester City ក្លឹប Aston Villa បានព្យាយាមស្វែងរកកីឡាករមកជំនួសម្នាក់ ប៉ុន្តែរហូតដល់៣នាក់ដោយប្រើប្រាស់ថវិកាដែលទទួលបាន​នេះ​ ដើម្បីកីឡាករ Emiliano Buendia  Leon Bailey និងកីឡាករ Danny Ings។
    Gerrard រកឃើញទម្រង់ឈ្នះជាមួយក្លឹប Rangers ដោយទម្រង់៤-៣-៣ ដែលធ្វើឲ្យក្រុមនេះមិនដែលស្គាល់ពាក្យថា​​ ចាញ់​កាលពីរដូវកាល​មុន។ ប៉ុន្តែយ៉ាងណា Gerrard នឹងព្យាយាមស្វែង​រកទម្រង់លេងស័ក្តិសមមួយ​សម្រាប់ក្រុម Aston Villa នៅក្នុងឋានៈជាគ្រូបង្វឹក៕
 

-->
adverise with khmeread