មនុស្សនាំគ្នារើសលុយជ្រុះចេញពីឡានដឹកលុយរាយប៉ាយពេញផ្លូវហាយវេ, FBI ប្រកាសឱ្យប្រគល់លុយជូនរដ្ឋវិញ មិនចឹងជាប់គុក!

រថយន្តពាសដែកមួយគ្រឿងបានខ្ជាក់លុយពេញផ្លូវហាយវេមួយនៅទីក្រុង San Diego កាលពីចុងសប្តាហ៍ បន្ទាប់ពីទ្វារមួយរបស់រថយន្តបានរបើក ហើយឥឡូវនេះ FBI និងក្រុមល្បាតផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ាកំពុងស្វែងរកពួកអ្នករើសលុយតាមផ្លូវ។

អ្នកនាំពាក្យរបស់ប៉ូលិសល្បាតផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ា (CHP) បានប្រាប់ទូរទស្សន៍ Fox 5 ថា "ប្រសិនបើនរណាម្នាក់បានរើសលុយ យើងសុំឱ្យអ្នកយកលុយនោះទៅការិយាល័យក្រុមហ៊ុននៅ Vista ជាបន្ទាន់" ។

ពួកគេផ្តល់ពេលឱ្យមនុស្សទាំងនោះ ៤៨ ម៉ោងដើម្បីប្រគល់ប្រាក់មកវិញឬមិនអ៊ីចឹងប្រឈមនឹង "ការចោទប្រកាន់ព្រហ្មទណ្ឌ"។ ក្រុមមន្ត្រី​បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​រួច​ហើយ។

ពួកអ្នកបើកបរបានឈប់រថយន្ត ហើយនាំគ្នារើសលុយតាមផ្លូវកាលពីថ្ងៃចន្ទ នៅផ្នែកខាងជើងនៃផ្លូវហាយវេ Interstate 5 នៅជិតតំបន់ Carlsbad រដ្ឋកាលីហ្វ័រញ៉ា។

អាជ្ញាធរបាននិយាយថា រថយន្តដឹកលុយបានធ្វើដំណើរទៅកាន់ក្រសួងរតនាគារដើម្បីតម្កល់ប្រាក់ នៅពេលដែលទ្វារខាងក្រោយបានរបើកនៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃសៅរ៍ទី២០វិច្ឆិកាឆ្នាំ២០២១។

FBI និងប៉ូលិសល្បាតផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ាឥឡូវនេះកំពុងស្វែងរកអ្នកដែលរើសយកលុយ បន្ទាប់ពីចាប់ខ្លួនមនុស្សពីរនាក់រួចមក ដែលបានចេញពីឡានរបស់ពួកគេ អំឡុងពេលដែលមានភាពច្របូកច្របល់។ គេ​មិន​ដឹង​ថា​លុយ​ប៉ុន្មានបាន​ចេញ​ពី​រថយន្តដឹកលុយ​ហើយ​នៅ​បាត់​អស់​ប៉ុន្មាន​ទេ។

គ្រូបង្ហាត់កាយសម្បទាឈ្មោះ Demi Bagby មកពីទីក្រុង San Diego ត្រូវបានគេកំណត់ជាមនុស្សត្រូវចាប់ខ្លួន បន្ទាប់ពីនាងបានបង្ហោះវីដេអូមួយទៅក្នុងគណនី Instagram របស់នាង ដែលបង្ហាញពីនាង និងមិត្តភក្តិរបស់នាងដើររើសលុយ។

នាង Bagby បាននិយាយនៅក្នុងវីដេអូដែលនាងបង្ហោះដោយមានអ្នកមើលរហូតដល់២,៥លានដងថា "នេះគឺជារឿងឆ្កួតបំផុតដែលខ្ញុំធ្លាប់ឃើញ មានគេជ្រុះលុយពេញផ្លូវហាយវេ ហើយនៅ San Diego ត្រូវបានកកស្ទះដោយសារតែវា។ សូមក្រឡេកមើលផ្លូវហាយវេឥឡូវនេះ អូព្រះអើយ"៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread