ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួល បានឡានទឹកជួយពន្លត់ទាន់ពេលវេលា

ភ្នំពេញ ៖ មានករណីអគ្គីភ័យ​មួយកន្លែងកើតឡើងនៅចំណុចផ្លូវបេតុងក្រុម៦ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ នៅវេលាម៉ោង​៥និង៣០នាទីល្ងាចថ្ងៃ អង្គារ ថ្ងៃទី២៣ ខែវិច្ឆិកា​​ ឆ្នាំ២០២១​ដោយមូលហេតុឆ្លងចរន្តអគ្គិសនី​។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះភុក វ៉ាន់ឌឿន ភេទស្រី អាយុ​៤០ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន។ ចំណែកម្ចាស់បន្ទប់ឈ្មោះ ពេជ្រ ម៉េងហួរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​បុគ្គលិកក្រុមហ៊ុន។ ប្រភេទសំណង់សង់អំពី​ ថ្មបេតុងទំហំ៦ម៉ែត្រ​​គុណនឹង២៥ម៉ែត្រ​ ឆេះខូចខាតបន្ទប់ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ អស់សម្ភារប្រើប្រាស់មួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ០៧ គ្រឿងជួយធ្វើអន្តរាគមន៍ដោយ​ ប្រើប្រាស់ទឹកអស់​០៣ឡាន​ស្មើនឹង​១២ម៉ែត្រគូប​ ហើយពន្លត់ចប់​នៅម៉ោង​៦និង១៥នាទីយប់ថ្ងៃខែឆ្នាំដដែល៕


 

-->
adverise with khmeread