តាលីបង់ហាមស្ត្រីបង្ហាញមុខនៅក្នុងរឿងភាគទូរទស្សន៍

ស្ដ្រីត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​បង្ហាញ​មុខ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​អាហ្វហ្គានីស្ថាន ហើយ​អ្នក​អាន​ព័ត៌មាន​ស្ត្រី​ត្រូវ​បាន​ប្រាប់​ឱ្យ​ពាក់ឈុត "ហ៊ីចាប​អ៊ីស្លាម" ក្រោម​ច្បាប់​តាលីបង់​ថ្មី​ដែល​មានលក្ខណៈគាប​សង្កត់។

សេចក្តីបង្គាប់ដែលប្រគល់ដោយក្រសួងសីលធម៌និងគុណធម៌របស់អាហ្វហ្គានីស្ថានក្នុងសប្តាហ៍នេះបាននិយាយថា រាល់រឿងភាគទូរទស្សន៍ដែលស្ត្រីបានបង្ហាញមុខឥឡូវនេះត្រូវបានហាមប្រាមពីអេក្រង់។

ច្បាប់ថ្មីបានបន្ថែមថា អ្នកអានព័ត៌មានស្ត្រី ដែលត្រូវបានបង្ខំឱ្យពាក់កន្សែងរុំក្បាលរួចហើយនោះ ឥឡូវនេះត្រូវតែពាក់ឈុត "ហ៊ីចាបអ៊ីស្លាម" បន្ថែមទៀត ដោយមិនបានបញ្ជាក់ច្បាស់ថាវាមានន័យអ្វីនោះទេ។

ច្បាប់នេះគ្រាន់តែជាការគាបសង្កត់ចុងក្រោយបំផុតលើសិទ្ធិស្ត្រីដោយពួកតាលីបង់ ចាប់តាំងពីពួកអ៊ីស្លាមនេះបានដណ្តើមកាន់កាប់ប្រទេសកាលពីខែសីហានិងបំផ្លាញបន្ថែមទៀតលើសិទ្ធិតវ៉ារបស់ស្ត្រីដែលទាមទារកែទម្រង់ឱ្យមានសេរីភាពច្រើនជាងមុនសម្រាប់ស្ត្រី៕ ប្រភព ៖ Daily Mail

-->
adverise with khmeread