ទិញថ្នាំញៀនម្តងជាងមួយលានរៀល មកវេចខ្ចប់ជាកញ្ចប់តូចៗមកលក់បន្ត ត្រូវប៉ូលិសស្រុកកៀនស្វាយវ៉ៃខ្នោះ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកៀនស្វាយ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទីព្រឹកនេះ បន្ទាប់ពីទិញថ្នាំញៀនម្តងជាងមួយលានរៀល មកវេចខ្ចប់ជាកញ្ចប់តូចៗមកលក់បន្ត នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ទ្រី សុខហេង (តូវ៉ិត) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម (+)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន១០កញ្ចប់(តូច០៩ ធំ០១)ទម្ងន់៦,៨៧ក្រាម, សម្ភារវេចខ្ចប់និងប្រើប្រាស់មួយចំនួន។

ប៉ូលិសបន្តថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង០៩និង៣០នាទីព្រឹកនេះ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ។ លុះដល់ម៉ោង ១០និង៤០នាទី មានប្រជាពលរដ្ឋល្អបានផ្តល់ព័ត៌មានប្រាប់ប៉ូលិសប៉ុស្តិ៍គគីរធំថា «នៅចំណុចផ្ទះឈ្មោះ ទ្រី សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកំពុងជួញដូរថ្នាំញៀន»។ 

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក និងប៉ូលិសប៉ុស្តិ៍គគីរធំ  បានចុះទៅដល់ចំណុចកើតហេតុបានជួបជនសង្ស័យឈ្មោះ ទ្រី សុខហេង(តូវ៉ិត) ភេទប្រុស រួចបានឃាត់ខ្លួន ហើយបានធ្វើការឆែកឆេរលើខ្លួនប្រាណ ​រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១០កញ្ចប់(តូច០៩ ធំ០១)។ បន្ទាប់ពីឆែកឆេររួចកម្លាំងសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍គគីរធំ ដើម្បីសួរនាំ។ 

នៅចំពោះមុខសម្ថកិច្ច ,ជនសង្ស័យបានសារភាពថា «ថ្នាំញៀនចំនួន១០កញ្ចប់ (តូច០៩ និងធំ០១) នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុ ប្រហែល៣៣ឆ្នាំ នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន០១កញ្ចប់ធំ តម្លៃមួយលានសាមសិបម៉ឺនរៀល កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗ ទុកលក់បន្ត»។

ក្រោយពីសួរនាំរួចកម្លាំងប៉ូលិសប៉ុស្តិ៍បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

-->
adverise with khmeread