លោក Mauricio Pochettino ​មិនបដិសេធ​ឱកាស​ក្លាយ​ជា​គ្រូបង្វឹក​របស់​ក្លឹប Manchester United

    លោក Mauricio Pochettino កាលពីយប់ថ្ងៃអង្គារ​មិនបានបដិសេធ​ឱកាសនៃការ​ក្លាយ​ជា​គ្រូបង្វឹក​របស់​ក្លឹប Manchester United​​ ទេ។
    អតីត​គ្រូបង្វឹក​ក្លឹប Spurs រូបនេះ​បាន​បង្ហាញវត្តមាន​នៅ​ទីក្រុងម៉េនឆេស្ទ័រ​កាល​ពីថ្ងៃពុធ​ជាមួយ​ក្រុម​ Paris Saint-Germain សម្រាប់ការ​ប្រកួត​ក្របខណ្ឌ​ឆេម​ពាន​លីក​ជាមួយ​គូប្រជែង Manchester City ។
    នៅពេលសួរ​នាំ​ថា តើ​លោក​ពិតជា​បន្តដឹកនាំ​នៅ​ប្រទេស​បារាំង​រហូត​ដល់​ចប់​កិច្ច​សន្យា​ឆ្នាំ​២០២៣​ឬយ៉ាងណានោះ លោក​បាន​និយាយថា “​វិស័យបាល់ទាត់​គឺនិយាយអំពីអ្វីកើត​ឡើង​នៅ​ថ្ងៃនេះ មិន​មែន​នៅ​ថ្ងៃស្អែក​ទេ។ បាល់ទាត់និយាយអំពី​លទ្ធផល​។ លោករស់នៅ​ក្នុង​បច្ចុប្បន្ន​កាល​ មិន​មែន​និយាយអំពីការ​រស់នៅនាពេល​អនាគត​នោះទេ”។
    លោក​បន្តថា “​យើងមិនអាចនិយាយ​អំពីបញ្ហានេះទេ​បាន​ទេ ដោយសារតែ​ការ​គោរពរបស់ខ្ញុំចំពោះក្លឹបរបស់ខ្ញុំ​ ហើយ​ការគោរពចំពោះក្លឹបផ្សេងទៀត​។ ការងារដែលក្លឹបផ្សេងកំពុងធ្វើនៅពេលនេះមិនមែនជារឿងរបស់ខ្ញុំទេ។ វាមិនមែនជា​បញ្ហា​របស់ខ្ញុំនោះទេ”។
    នៅ​ពេល​សួរ​បន្ថែម​លើ​បញ្ហានេះ លោក  Pochettino បាន​ផ្លាស់ប្តូរជំហរ​បន្តិច​ហើយ​បាន​និយាយថា “​ខ្ញុំគិតថា វាពិតជា​ច្បាស់​ណាស់។ កិច្ច​សន្យា​របស់​ខ្ញុំ​មាន​រហូត​ដល់​ឆ្នាំ​២០២៣​។​ រដូវកាលនេះនិង​រដូវកាល​បន្ទាប់​។​ ខ្ញុំមិន​និយាយអ្វី​ផ្សេងពីនេះទេ។ ខ្ញុំរីករាយ​នៅ​ជាមួយ​ក្រុម PSG”៕
 

-->
adverise with khmeread