Paul Scholes និង Rio Ferdinand អះអាងថា ក្លឹប Man United មិន​គួរ​ពិចារណាតែង​តាំង​ Michael Carrick

    លោក Paul Scholes បាន​អះអាងថា ក្រុម Manchester United មិន​គួរ​ពិចារណា​តែងតាំងលោក Michael Carrick ជា​អ្នក​ចាត់ការ​ថ្មីនោះទេ បើទោះបីជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន​រូប​នេះ​ជួយ​ក្រុម​នេះឡើង​ទៅ​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក៏ដោយ​។
    លោក Carrick ដែល​​ចូល​ដឹកនាំ​លើក​ដំបូង​ បន្ទាប់ពី​ក្លឹប United បណ្តេញ​គ្រូបង្វឹក Ole Gunnar Solskjaer កាល​ពីចុងសប្តាហ៍​នោះ​បាន​ដឹកនាំ​ក្រុម United យក​ឈ្នះ​ក្រុម Villarreal ២-០ ខណៈ​កីឡាករ Cristiano Ronaldo និង Jadon Sancho រកបាន​ម្នាក់​១គ្រាប់​។
    តាមផែនការ​ លោក Carrick ដែល​ធ្លាប់ជាវីរបុរស​របស់​ក្រុម United នោះ​នឹងបន្តនៅ​ដឹកនាំ​ជាបណ្តោះ​អាសន្ន​ ខណៈ​ក្លឹបនេះកំពុងស្វះស្វែង​រក​គ្រូបង្វឹក​បណ្តោះ​អាសន្ន​ម្នាក់​រហូត​ដល់​ដំណាច់រដូវកាល​ ប៉ុន្តែ​ការ​អំពាវនាវដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឲ្យ​លោក​បន្តដឹកនាំតទៅទៀតមាន​កាន់តែ​ខ្លាំង​ឡើង បន្ទាប់ពី​ក្រុម United ធ្វើ​បាន​ល្អ​នៅ​ប្រទេស​អេស្ប៉ាញ​។
    ទោះបីជា​យ៉ាងណា Scholes អះអាងថា ក្លឹប United គួរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​ពាន​ជាសំខាន់។
     នៅពេល​សួរនាំអំពី​ការ​ផ្តល់ការងារ​ជា​ផ្លូវ​ការ Carrick បាន​និយាយថា “​ខ្ញុំមិន​គិត​ចឹងទេ ប៉ុន្តែគ្មាន​នរណាដឹងមុនទេ។ បន្ទាប់ពី​ជំនួបជាមួយក្រុម Chelsea យើងនឹងមាន​ការ​ប្រកួត​១០​បន្ថែមទៀត ដែលសង្ឃឹមយកឈ្នះច្រើន”។
    លោកបន្តថា លោកគ្រាន់តែជា​គ្រូបង្វឹក​ធម្មតាម្នាក់​ ហើយទើបដឹកនាំបានមួយប្រកួត​ដោយផ្ទាល់​និងគ្មាន​បទពិសោធពីកន្លែងផ្សេង ដូច្នេះវា​ពិតជា​ពិបាក​ក្នុងការ​ទទួល​បាន​ការ​ងារ​នៅ​ក្លឹបដ៏ធំមួយនេះ។
    Owen Hargreaves បាន​លើកឡើងថា Carrick កំពុងតែក្លាយ​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាព​ ដែលត្រូវ​ចូល​ជំនួស​តំណែង​លោក Solskjaer ប៉ុន្តែ​លោក Scholes និង Rio Ferdinand មិន​យល់ស្របនឹងការលើកឡើងនេះទេ៕

-->
adverise with khmeread