Zlatan Ibrahimovic ទទូច​ឲ្យ​ក្រុម​ United ឈប់និយាយអំពី​ជោគជ័យ​កាល​ពីអតីត​កាល​

    ខ្សែប្រយុទ្ធ​ Zlatan Ibrahimovic បាន​ទទូច​ឲ្យ​ក្លឹប Manchester United ឈប់​ពឹងផ្អែក​លើ​អតីត​កាល​និង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​បច្ចុប្បន្ន​កាល​វិញ​នៅក្នុង​ការ​វាយ​តម្លៃ​ពីស្ថានភាព​លំបាក​នៃអតីត​ក្លឹប​របស់​ខ្លួន​។
    Zlatan ជា​កីឡាករ​សញ្ជាតិ​ស៊ុយអែតដែលនិយាយឥតសំចៃហើយ​មិនអាចទ្រាំមិន​និយាយអំពីក្លឹប United បាន​ បន្ទាប់ពីក្លឹបនេះ​បានបណ្តេញ​គ្រូបង្វឹក Ole Gunnar Solskjaer ។
    បន្ទាប់ពី​ចាញ់​ក្រុម Watford ៤-១​ ក្លឹប United បាន​បណ្តេញ​គ្រូបង្វឹក​ Solskjaer ចេញ​ ស្របពេល​ក្រុមនេះស្ថិតនៅលេខរៀងទី​៨​និង​មាន​គម្លាត​១២​ពិន្ទុ​ពីក្រុម​នាំមុខ Chelsea.
    សម្រាប់ Zlatan យល់ឃើញ​ថា United និយាយច្រើន​អំពី​ជោគជ័យ​នៃអតីត​កាល​របស់ខ្លួន​ ហើយ​ពួកគេនឹងមិនអាចស្តា​ជ័យជម្នះបានទេ។
    Zlatan បាន​និយាយថា “ពួកគេនិយាយច្រើ​នអំពីអតីត​កាល​។ នៅពេល​ខ្ញុំទៅដល់ទីនោះ ខ្ញុំនិយាយថា ខ្ញុំមកទីនេះ​ ដើម្បី​ផ្តោត​លើ​បច្ចុប្បន្ន​ ហើយ​សាងរឿងរ៉ាវផ្ទាល់ខ្លួន​របស់ខ្ញុំ​។ អ្នក​ត្រូវ​តែ​គិតពីបច្ចុប្បន្ន​ បើមិនដូច្នេះទេ អ្នក​គួរ​ទៅ​មន្ទីរពេទ្យនិងសម្អាត​ខួរក្បាល់ចេញ” ។
    ក្រុម United ខកខាន​មិនបាន​លើក​ពាន​ច្រើន​ឆ្នាំ​មក​ហើយ​វាមាន​រយៈ​ពេល​៨​ឆ្នាំ​ហើយ​ ចាប់តាំងពីពួកគេលើកពានជា​លើក​ចុងក្រោយ​៕

-->
adverise with khmeread